កងទ័ពអាល្លឺម៉ង់ស្នើដល់យុវជនជិត ២០០.០០០ នាក់ ឲ្យចូលរួមបំពេញកាតព្វកិច្ចយោធា

2026/05/06 01:29:51 am        45

កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់បាននិយាយថា ពួកគេបានផ្ញើកម្រងសំណួរអំពីការចូលរួមជាមួយកងទ័ពដល់យុវជនរាប់ម៉ឺននាក់។ បុរសអាយុ ១៨ឆ្នាំ គ្រប់រូប ត្រូវមានកាតព្វកិច្ចបំពេញវា និងចុះឈ្មោះសម្រាប់ការបម្រើយោធាដែលមានសក្តានុពលក្រោមច្បាប់ថ្មីមួយ។

អ្នកនាំពាក្យកងកម្លាំងប្រដាប់អាវុធ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន KNA បន្ទាប់ពីមានសំណើមួយថា យុវជនប្រហែល ១៩៤,០០០ នាក់ បានទទួលលិខិតមួយពីយោធាជាមួយនឹងកម្រងសំណួរចន្លោះថ្ងៃទី ១៥ ខែមករា និងថ្ងៃទី ២៤ ខែមេសា។ អ្នកនាំពាក្យរបស់ក្រសួងការពារជាតិ បាននិយាយថា ខ្លួនមិនទាន់មានទិន្នន័យ «គួរឲ្យទុកចិត្ត»ចំពោះចម្លើយ នៅឡើយទេ។

កម្រងសំណួរស្នើសុំទិន្នន័យផ្ទាល់ខ្លួន រួមទាំងស្ថានភាពរាងកាយ សុខភាព និងការអប់រំ និងថាតើពួកគេចង់ចូលរួមជាមួយកងទ័ពឬអត់។ អ្នកដែលបង្ហាញចំណាប់អារម្មណ៍ ត្រូវបានស្នើសុំឲ្យជ្រើសរើសសាខាដែលពួកគេពេញចិត្ត និងរយៈពេលនៃការបម្រើយោធាដែលមានសក្តានុពល ចាប់ពី ៦ខែដល់ជាង ៦ ឆ្នាំ។

ស្ត្រីក៏អាចបំពេញទម្រង់បែបបទនេះបានដែរ ប៉ុន្តែមិនត្រូវបានតម្រូវឲ្យបំពេញកាតព្វកិច្ច ក្រោមច្បាប់ទំនើបកម្មសេវាយោធាដែលត្រូវបានអនុម័តនៅចុងឆ្នាំមុននោះទេ។ ច្បាប់នេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងប៊ែរឡាំង ដើម្បីបង្កើនចំនួនកងទ័ពពី ១៨៦.000នាក់ ដល់ ២៦០.000នាក់ បូករួមទាំងកងទ័ពបម្រុងចំនួន ២០០.000នាក់ នៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ ២០៣០។ មន្ត្រីអាល្លឺម៉ង់ បានពិភាក្សាអំពីតម្រូវការក្នុងការបង្កើនកងទ័ព ចាប់តាំងពីការកើនឡើងនៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ដោយលើកឡើងពី «ការគំរាមកំហែងរបស់រុស្ស៊ី»។

លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានច្រានចោលការលើកឡើងថា រុស្ស៊ីមានចេតនាឈ្លានពានប្រឆាំងនឹងប្រទេសណាតូថា ជា«រឿងមិនសមហេតុផល»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        8
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        9
អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        33

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់

2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm