យន្តហោះខ្នាតតូចមួយគ្រឿង ត្រូវបានគេមើលឃើញធ្លាក់បុកអគារមួយខ្នងនៅទីក្រុង Belo Horizonte ស្ថិតនៅតំបន់ភាគអាគ្នេយប្រទេសប្រេស៊ីល បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ។
អាជ្ញាធរនិយាយថា យន្តហោះមួយគ្រឿងនេះ បានធ្លាក់បុកអគារនៅក្នុងសង្កាត់ Silveira ស្ថិតនៅទីក្រុង Belo Horizonte ។
ក្រសួងពន្លត់អគ្គិភ័យក្នុងស្រុក និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកបើកបរយន្តហោះ និងសហអ្នកបើកបរយន្តហោះ បានស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នកដំណើរសេសសល់ ៣នាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ប៉ុន្តែអ្នកដំណើរម្នាក់ បានស្លាប់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ។
ក្រុមភ្នាកងារពន្លត់អគ្គិភ័យនិយាយថា បើទោះបីជាមានហេតុការណ៍ធ្លាក់យន្តហោះមិនគួរឲ្យជឿ និងផលប៉ះពាល់ដោយផ្ទាល់យ៉ាងណាក្តី គ្មាននរណាម្នាក់នៅក្នុងអគាររងរបួសនោះទេ ហើយសំណង់អគារ ក៏ពុំបានបង្ហាញពីហានិភ័យនៃការបាក់នោះដែរ ។
ខណៈពេលនោះដែរ មជ្ឈមណ្ឌលស៊ើបអង្កេត និងបង្ការគ្រោះថ្នាក់អាកាសចរណ៍ កំពុងធ្វើការ ដើម្បីកំណត់ពីមូលហេតុបណ្តាលឲ្យកើតមានហេតុការណ៍ធ្លាក់យន្តហោះបែបនេះ ៕

