នាយករដ្ឋមន្ត្រីឥណ្ឌា ផ្ដួលគូប្រជែងជាមួយនឹងជ័យជម្នះយ៉ាងធំធេង នៅក្នុងការបោះឆ្នោតប្រចាំរដ្ឋ

2026/05/06 01:53:06 am        37

នៅឆ្នាំ២០២៤ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ត្រូវជួបប្រទះនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នៅក្នុងការបោះឆ្នោតជាតិ ដោយមិនអាចឈ្នះសំឡេងភាគច្រើនជាលើកដំបូង គិតចាប់តាំងពីលោកឡើងកាន់អំណាច។

នៅសប្តាហ៍នេះ លោកបានបង្ហាញពីការមានប្រជាប្រិយភាពដ៏យូរអង្វែង ដោយពង្រីកមូលដ្ឋានគាំទ្រ ចំពោះគណបក្សរបស់លោក ហួសពីបន្ទាយដ៏រឹងមាំជាប្រពៃណីរបស់ខ្លួន នៅភាគខាងជើង និងខាងលិច ដោយយកជ័យជម្នះលើមេដឹកនាំ ២រូបដែលជាឥស្សរជនដ៏មានឥទ្ធិពលរបស់គណបក្សប្រឆាំង នៅក្នុងដំណើរការនេះ។ លទ្ធផលនោះផ្តល់ឲ្យរូបលោកនូវសន្ទុះថ្មី ដើម្បីជំរុញរបៀបវារៈនយោបាយ និងសេដ្ឋកិច្ចរបស់លោក ក្នុងនោះរួមទាំងគោលដៅយូរអង្វែងរបស់គណបក្ស Bharatiya Janata (BJP) ដែលភាគច្រើនកាន់សាសនាហិណ្ឌូ។

លោក Modi បាននិយាយថា លទ្ធផលនេះបានបង្ហាញថា អ្នកបោះឆ្នោតប្រឆាំងនឹង «វិធានការមិនតឹងរ៉ឹង ចំពោះជនជាតិភាគតិច និងអំពើហិង្សា» ខណៈពេលដែលសន្យាថា នឹងធានាសុវត្ថិភាពរបស់ស្ត្រី បង្កើតការងារ សម្រាប់យុវជន និងបង្ក្រាបអន្តោប្រវេសន៍ខុសច្បាប់។

កាលពីថ្ងៃចន្ទ (ទី៤ ខែឧសភា ឆ្នាំ២០២៦) នៅទីស្នាក់ការកណ្តាលរបស់គណបក្ស ក្នុងទីក្រុងញូវដេលី លោក Modi បានលើកឡើងថា៖ «ប្រជាជនឥណ្ឌាបានបោះឆ្នោតឲ្យស្ថិរភាព ខណៈដែលសង្គ្រាម និងជម្លោះ ធ្វើឲ្យមានអស្ថិរភាពទូទាំងពិភពលោក។ សង្គ្រាមនៅអ៊ីរ៉ង់ប៉ះពាល់ដល់មនុស្សគ្រប់គ្នា ប៉ុន្តែទោះបីជាមានកាលៈទេសៈលំបាកទាំងនេះក៏ដោយ ក៏ប្រទេសឥណ្ឌាបានដោះស្រាយបានយ៉ាងល្អប្រសើរ»។

គណបក្ស BJP របស់លោក Modi បានឈ្នះក្នុងសំឡេងយ៉ាងច្រើនលើសលប់ នៅក្នុងរដ្ឋ West Bengal ភាគខាងកើត ជាលើកដំបូងដែលគណបក្សនេះបានឈ្នះនៅក្នុងតំបន់មួយ ដែលជាបន្ទាយដ៏រឹងមាំរបស់គណបក្សប្រឆាំងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ២០២៤ គណបក្សរបស់លោក Modi និងសម្ព័ន្ធមិត្តរបស់ខ្លួន មានសំឡេងគាំទ្រកើនឡើងជាលំដាប់ នៅក្នុងការបោះឆ្នោតប្រចាំរដ្ឋ ដោយប្រើការលាយបញ្ចូលគ្នា រវាងសាសនា និងគោលនយោបាយសេដ្ឋកិច្ច ដើម្បីទាក់ទាញអ្នកបោះឆ្នោត។ គណបក្ស BJP ទទួលបានជ័យជម្នះ នៅរដ្ឋ Maharashtra និង Haryana ហើយបន្តរក្សាអំណាចនៅរដ្ឋ Bihar ជាមួយដៃគូចម្រុះ។ គណបក្សនេះ ក៏បានឈ្នះការគ្រប់គ្រងផងដែរ លើរដ្ឋធានីជាតិ Delhi ក្រោយរយៈពេលជាង ២ទសវត្សរ៍៕

អត្ថបទដែលទាក់ទង

មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង
2026/07/24 08:07:56 pm        21
អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm        15
យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm        21

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm