អ៊ីស្រាអែលបើកជម្រកការពារ នៅទីក្រុង Ashdod ជាក្ដីបារម្ភអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់

2026/05/06 02:16:15 am        54

អាជ្ញាធរក្រុង ក្នុងទីក្រុង Ashdod នៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែល បានប្រកាសពីការបើកជម្រកសាធារណៈឡើងវិញ នៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ ស្របពេលមានក្ដីបារម្ភ អំពីលទ្ធភាពអាចមានសង្គ្រាមឡើងវិញជាមួយអ៊ីរ៉ង់។

សារព័ត៌មាន Yedioth Ahronoth ដោយសំអាងដល់អាជ្ញាធរក្រុង Ashdod បានរាយការណ៍ថា ចំណាត់ការនេះ ត្រូវបានធ្វើឡើង «ដោយសារតែភាពតានតឹងសន្តិសុខកាន់តែកើនឡើង»។ សារព័ត៌មាននេះបានបន្ថែមថា ការបើកជម្រកការពារនេះ គឺជាផ្នែកមួយនៃការត្រៀមខ្លួនផ្ទៃក្នុង «ដោយគ្មានការផ្លាស់ប្តូរណាមួយឡើយ» តាមការណែនាំរបស់កងទ័ពអ៊ីស្រាអែល។

លោក Raz Kinstlich អភិបាលក្រុង Rishon Lezion បាននិយាយថា៖ «យើងមិនប្រញាប់ប្រញាល់ទេ ប៉ុន្តែយើងស្ថិតក្នុងការប្រុងប្រយ័ត្នទាំងស្រុង»។ លោកបានបញ្ជាក់ថា ជនជាតិអ៊ីស្រាអែលប្រហែល ៥០.០០០នាក់ ខ្វះកន្លែងការពារ នៅក្នុងតំបន់នេះ។

ភាពតានតឹងបានកើនឡើងនៅក្នុងឈូងសមុទ្រ កាលពីថ្ងៃចន្ទ ដោយអេមីរ់ាតអារ៉ាប់រួម បានរាយការណ៍ពីការវាយប្រហារជាបន្តបន្ទាប់ដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់ ដែលបានធ្វើឲ្យមនុស្ស ៣នាក់រងរបួស។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់បានព្រមាននៅថ្ងៃចន្ទថា នាវាណាមួយដែលរំលោភលើពិធីសារដឹកជញ្ជូនដែលចេញដោយទីក្រុងតេអេរ៉ង់ នៅក្នុងច្រកសមុទ្រ Hormuz «នឹងត្រូវបានបញ្ឈប់ដោយបង្ខំ»។

សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលបង្កឲ្យមានការសងសឹកពីទីក្រុងតេអេរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ក៏ដូចជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅក្នុងឈូងសមុទ្រ រួមជាមួយនឹងការបិទច្រកសមុទ្រ Hormuz ផងដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        60
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm