រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ចេញដំណើរទៅទីក្រុងប៉េកាំង សម្រាប់កិច្ចពិភាក្សាជាមួយចិន

2026/05/06 02:41:55 am        42


រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi កំពុងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីធ្វើកិច្ចពិភាក្សានានា ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់អ្នកការទូតរូបនេះទៅកាន់ប្រទេសចិន គិតចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបង្កឲ្យមានការរំខានខ្លាំងបំផុតភ្លាមៗ ចំពោះការផ្គត់ផ្គង់ប្រេងសកល ដែលជាលោកដំបូងក្នុងប្រវត្តិសាស្ត្រ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយលើកម្មវិធីផ្ញើសារ Telegram ក្រសួងការបរទេសអ៊ីរ៉ង់ បានឲ្យដឹងថា លោក Araghchi កំពុងធ្វើដំណើរនៅថ្ងៃអង្គារ (ទី៥ ខែឧសភា ឆ្នាំ២០២៦) នេះ ហើយនឹងធ្វើកិច្ចចរចាជាមួយសមភាគីចិនរបស់លោក គឺលោក Wang Yi។ អ៊ីរ៉ង់មិនបានបង្ហាញពីរយៈពេលនៃដំណើរទស្សនកិច្ចនេះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា រូបលោកនឹងពិភាក្សាអំពីសភាពការណ៍វិវត្តន៍ ទាំងក្នុងតំបន់ និងអន្តរជាតិ។

អ្នកការទូតទាំង២ បានរក្សាការទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងអំឡុងពេលសង្គ្រាមអ៊ីរ៉ង់ ដោយបានជជែកតាមទូរស័ព្ទយ៉ាងហោចណាស់ ៣ដង។ ទីក្រុងប៉េកាំងបានបញ្ជាក់ជាថ្មី អំពីតម្រូវការឲ្យមានបទឈប់បាញ់ជាបន្ទាន់ ខណៈពេលដែលស្នើឲ្យប្រទេសទាំង២ គោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក Araghchi នេះ បានកើតឡើងនៅពេលដែលលោក Donald Trump កំពុងរៀបចំធ្វើដំណើរទៅកាន់ប្រទេសចិន នាសប្តាហ៍ក្រោយ ដែលជាលើកដំបូងរបស់ប្រធានាធិបតីអាមេរិក ក្នុងរយៈពេលជិត ១ទសវត្សរ៍។ កាលពីថ្ងៃចន្ទ មេដឹកនាំទៅពីគណបក្សសាធារណរដ្ឋរូបនេះបាននិយាយថា លោកទន្ទឹងរង់ចាំជួបជាមួយលោក Xi Jinping ដោយបង្ហាញថា ផែនការរបស់លោក ដើម្បីឲ្យមានជំនួបកំពូលនេះ នៅតែបន្តទៅមុខ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm