អេមីរ៉ាតអារ៉ាប់រួម បានរឹតបន្តឹងការហោះហើរទៅកាន់ផ្លូវមួយចំនួនដែលត្រូវបានអនុម័ត រហូតដល់យ៉ាងហោចណាស់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ នេះ ហើយបានធ្វើឲ្យនីតិវិធីសន្តិសុខបន្ទាន់ដំណើរការ។ នេះបើយោងតាមសេចក្ដីជូនដំណឹងអាកាសចរណ៍ (NOTAMs) ដែលចេញផ្សាយដោយអាជ្ញាធរអាកាសចរណ៍ស៊ីវិលទូទៅរបស់ខ្លួន។
ការរឹតបន្តឹងនេះបានកើតឡើងត្រឹមតែ ២ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអារ៉ាប់រួមបានលុបវិធានការបង្ការដែនអាកាសទាំងអស់ និងបានបញ្ជាក់ថា ដែនអាកាសរបស់ខ្លួន គឺដំណើរការជាធម្មតា។
អារ៉ាប់រួមបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន កំពុងរារាំងមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ប្រកបដោយជោគជ័យ ដែលបង្ខំឲ្យជើងហោះហើរជាច្រើនបង្វែរទិសដៅទៅកាន់ទីក្រុងមូស្កាតរបស់ប្រទេសអូម៉ង់ និងហោះក្រឡឹងចុះឡើង នៅអារ៉ាប៊ីសាអ៊ូឌីត។
NOTAMs បានបញ្ជាក់ថា «តំបន់ផ្លូវអាកាសត្រូវបានបិទដោយផ្នែក» ដោយសំដៅទៅលើតំបន់ព័ត៌មានជើងហោះហើរ ហើយបន្ថែមថា ជើងហោះហើរចូល និងចេញពីអារ៉ាប់រួម ត្រូវបានអនុញ្ញាតតែតាមរយៈចំណុចចូល និងចេញជាក់លាក់ប៉ុណ្ណោះ៕