រុស្ស៊ីវាយប្រហារអ៊ុយក្រែនសម្លាប់មនុស្សច្រើននាក់ ខណៈកំពុងស្វែងរកបទឈប់បាញ់នៅថ្ងៃទិវាជ័យជម្នះរបស់ខ្លួន

2026/05/06 04:11:34 pm        88

ការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្ស២៧នាក់នៅក្នុងទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអង្គារ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្កោលទោសចំពោះ «ចរិកឃោឃៅ» របស់ទីក្រុងមូស្គូចំពោះការវាយប្រហារដ៏បង្ហូរឈាម ខណៈកំពុងស្វែងរកបទឈប់បាញ់ដើម្បីរៀបចំក្បួនព្យុហយាត្រាស្នេហាជាតិនៅថ្ងៃទី ៩ ខែឧសភា។

ការវាយប្រហារទាំងនេះ បានធ្លាក់ទៅលើទីក្រុង Zaporizhzhia, Kramatorsk និងទីក្រុង Dnipro ដែលបានកើតឡើងប៉ុន្មានម៉ោងមុនពេលបទឈប់បាញ់ដែលបានស្នើឡើងដោយអ៊ុយក្រែន។ នៅក្នុងទីក្រុង Zaporizhzhia ជាទីក្រុងភាគខាងត្បូងរបស់អ៊ុយក្រែននៅជិតសមរភូមិមុខ មនុស្ស១២នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដែលលោក Zelenskyy បានពិពណ៌នាថា «ពុំមានភាពស្របច្បាប់ផ្នែកយោធាទាល់តែសោះ»។

ប្រទេសរុស្ស៊ី បានទាមទារឱ្យទីក្រុងគីវព្រមព្រៀងលើបទឈប់បាញ់សម្រាប់ការរំលឹកទិវាជ័យជំនះសង្គ្រាមលោកលើកទី ២ របស់ខ្លួន នៅថ្ងៃទី ៩ ខែឧសភា។ លោក Zelenskyy បាននិយាយថា «យើងត្រូវការភាពស្ងៀមស្ងាត់ពីការវាយប្រហារបែបនេះ និងការវាយប្រហារផ្សេងទៀតទាំងអស់ ពុំមែនត្រឹមតែពីរបីម៉ោងនៅកន្លែងណាមួយសម្រាប់ «ការប្រារព្ធពិធី» នោះទេ» ដោយអំពាវនាវឱ្យសម្ព័ន្ធមិត្តថ្កោលទោសការវាយប្រហារនេះ។ ផ្ទុយទៅវិញ ទីក្រុងគីវបាននិយាយថា ខ្លួននឹងបញ្ឈប់ការវាយប្រហារនៅថ្ងៃទី ៦ ខែឧសភា នេះ។ ប៉ុន្តែរុស្ស៊ីបានវាយប្រហារទីក្រុង Dnipro កាលពីយប់ថ្ងៃអង្គារ ដែលជិតដល់ពេលផុតកំណត់បទឈប់បាញ់របស់ទីក្រុងគីវ។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Andrii Sybiga បាននិយាយនៅលើបណ្តាញ X ថា «ដោយមានរយៈពេលត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ រហូតដល់សំណើបទឈប់បាញ់របស់អ៊ុយក្រែនចូលជាធរមាន រុស្ស៊ីពុំបានបង្ហាញសញ្ញាណាមួយនៃការរៀបចំបញ្ចប់អរិភាពនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងមូស្គូបានបង្កើនភេរវកម្ម»។

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        18
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        5
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        24

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm