អេស្ប៉ាញ នឹងទទួលនាវាទេសចរណ៍ដែលអ្នកដំណើរឆ្លងវីរុស Hanta នៅកោះ Canary

2026/05/06 04:24:36 pm        76

ក្រសួងសុខាភិបាលរបស់ប្រទេសអេស្ប៉ាញ បានបញ្ជាក់កាលពីល្ងាចថ្ងៃអង្គារ ទី៥ ខែឧសភា ថា ខ្លួននឹងទទួលនាវា MV Hondius នៅកោះ Canary «ស្របទៅតាមច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌»។ យោងតាមសេចក្តីថ្លែងការណ៍ នៅពេលទៅដល់កោះCanary ក្រុមគ្រូពេទ្យនឹងចាប់ផ្តើមពិនិត្យ និងព្យាបាលអ្នកដំណើរ និងនាវិកទាំងអស់ ហើយផ្ទេរពួកគេទៅកាន់ប្រទេសរៀងៗខ្លួន។

ក្រសួងសុខាភិបាលបាននិយាយថា អង្គការសុខភាពពិភពលោកបានពន្យល់ថា កោះ Cape Verde នៅអាហ្វ្រិកខាងលិច មិនអាចអនុវត្តប្រតិបត្តិការនេះបានទេ»។

«កោះ Canary គឺជាទីតាំងដែលនៅជិតបំផុតជាមួយនឹងសមត្ថភាពចាំបាច់។ ប្រទេសអេស្ប៉ាញ មានកាតព្វកិច្ចខាងសីលធម៌ និងផ្លូវច្បាប់ក្នុងការជួយមនុស្សទាំងនេះ ដែលក្នុងនោះក៏មានពលរដ្ឋអេស្ប៉ាញជាច្រើននាក់ផងដែរ»។ អាជ្ញាធរអេស្ប៉ាញបាននិយាយថា ពួកគេចង់បានទិន្នន័យសុខភាពពីខាងនាវាទេសចរណ៍មុនពេលបើកទ្វារកំពង់ផែ។

នាវាទេសចរណ៍នេះ បានធ្វើដំណើរកម្សាន្តផ្សងព្រេងពីទីក្រុង Ushuaia ក្នុងប្រទេសអាហ្សង់ទីន ទៅកាន់ កោះ Cape Verde នៅអាហ្វ្រិកខាងលិច។ នាវាបានផ្តល់ដំណឹងជាអន្តរជាតិ ចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីវាត្រូវបានបង្ហាញថា ជំងឺដ៏កម្របានរាលដាលពីពពួកសត្វកកេរដែលឆ្លងមេរោគជាធម្មតាតាមរយៈទឹកនោម លាមក និងទឹកមាត់ ហើយត្រូវបានគេសង្ស័យថាមនុស្ស៣នាក់ដែលស្លាប់បានឆ្លងវីរុសនេះ។

លោកស្រី Maria Van Kerkhove នាយិកាផ្នែកបង្ការជំងឺរាតត្បាត របស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយនៅទីក្រុងហ្សឺណែវថា អាទិភាពនៅពេលនេះគឺការជម្លៀសសមាជិកនាវិកធ្លាក់ខ្លួនឈឺពីរនាក់ ខណៈត្រូវការការថែទាំបន្ទាន់ ដែលអាចទៅកាន់ប្រទេសហូឡង់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        51
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        81
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        68

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm