ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង

2026/05/06 04:49:18 pm        88

តម្លៃប្រេងរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះនៅព្រឹកថ្ងៃពុធ ៦ ឧសភាសប្ដាហ៍នេះដល់ទៅ ជាង២ ដុល្លារអាមេរិក បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា ប្រតិបត្តិការ បើកច្រកសមុទ្រ Hormuz ឡើងវិញនឹងត្រូវផ្អាកមួយរយៈពេលខ្លី ដើម្បីមើលថាតើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់អាចត្រូវបានបញ្ចប់ និងចុះហត្ថលេខាឬអត់។  

ប្រេង West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២,២៣ ដុល្លារអាមេរិក ឬ ២,១៨ ភាគរយ មកត្រឹម ១០០,០៤ ដុល្លារអាមេរិកក្នុងមួយបារ៉ែល គិតត្រឹមម៉ោង ១១និង២៦នាទីល្ងាចម៉ោងសកល។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារ ៥ឧសភាសប្ដាហ៍នេះថា ខណៈប្រតិបត្តិការដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញនឹងត្រូវផ្អាក ការបិទផ្លូវសមុទ្រ នឹងនៅតែអនុវត្តន៍ដដែល។ 

ប្រេង WTI បានធ្លាក់ថ្លៃ៣,៩ ភាគរយកាលពីថ្ងៃអង្គារ ទោះបីជាមានរបាយការណ៍អំពីការបាញ់ប្រហារតបតគ្នា ក៏ដោយ ខណៈប្រេងឆៅ Brent បានធ្លាក់ថ្លៃ ៤ភាគរយ មកត្រឹម១០៩,៨៧ ដុល្លារអាមេរិក ក្នុងមួយបារ៉ែល។

ប្រភពទីផ្សារបាននិយាយ ដោយដកស្រង់តួលេខរបស់វិទ្យាស្ថានប្រេងឥន្ធនៈអាមេរិកកាលពីថ្ងៃអង្គារថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះសម្រាប់សប្តាហ៍ទីបីជាប់ៗគ្នា ខណៈស្តុកប្រេងសាំង និងប្រេងចម្រាញ់រួចក៏បានធ្លាក់ចុះផងដែរ ។

ប្រភពដដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ស្តុកប្រេងឆៅបានធ្លាក់ចុះ ៨,១ លានបារ៉ែលក្នុងសប្តាហ៍ ដែលបានបញ្ចប់នៅថ្ងៃទី ១ ខែឧសភា។ ប្រភពដដែលបាននិយាយថា ស្តុកប្រេងសាំងបានធ្លាក់ចុះ ៦,១ លានបារ៉ែល ខណៈស្តុកប្រេងចម្រាញ់រួច បានធ្លាក់ចុះ ៤,៦ លានបារ៉ែល បើប្រៀបធៀបទៅនឹងសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        295

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm