ព្រះខ័នរាជ ជួបបឹងកេតស្អែក មុនហោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ​នៅ​កូវ៉ែត

2026/05/06 06:05:07 pm        223

ក្រុមជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកទ្វារពហុកីឡដ្ឋានជាតិមរតកតេជោ ទទួល​ក្រុម​បឹង​កេត ក្នុងជំនួបសប្ដាហ៍ទី៣១ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២៥/២៦ នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ​២០២៦ មុនចេញដំណើរទៅទឹកដីអារ៉ាប់ ដើម្បី​ត្រៀម​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​កម្រិត​ទី៣​ ទ្វីបអាស៊ី AFC Challenge League 2025/26 ទល់ក្រុមម្ចាស់ផ្ទះ Al Kuwait របស់កូវ៉ែត នាថ្ងៃទី១៣ ខែឧសភាខាងមុខ។

ជំនួប​លើកទី៤ រវាងក្រុមទាំងពីរ នារដូវកាលនេះ ដំបូងឡើងត្រូវប្រកួតនៅថ្ងៃទី១០ ខែឧសភា តែ​ដោយ​សារកៀកថ្ងៃប្រកួតវគ្គផ្ដាច់ព្រ័ត្រពានកម្រិតទី៣ ទ្វីបអាស៊ី របស់ក្លិបព្រះខ័នរាជស្វាយរៀង ហើយ​ត្រូវប្រកួតក្រៅដីផងនោះ ភាគីពាក់ព័ន្ធ ទាំងក្លិបព្រះខ័នរាជស្វាយរៀង បឹងកេត ក៏ដូចជា​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ ក៏បានសម្រេចលើកជំនួបសប្ដាហ៍ទី៣១ រវាងក្រុមទាំងពីរ មក​នៅ​ថ្ងៃ​ទី​៧ ខែឧសភាស្អែកនេះវិញ ដើម្បីទុកពេលឲ្យព្រះខ័នរាជស្វាយរៀង មានពេល​គ្រប់​គ្រាន់​សម្រាប់​ត្រៀម​លក្ខណៈប្រកួតប្រជែងពានកម្រិតទ្វីប ក្នុងនាមក្លិបតំណាងកម្ពុជា។

ក្រឡេក​ទៅចាប់អារម្មណ៍ការប្រកួតនេះដែរ ឆ្លងកាត់ការជួបគ្នាក្នុងលីគ ៣លើកកន្លងមក ក្រុម​ទាំង​ពីរ​ បានឈ្នះម្ដងម្នាក់ និងស្នើគ្នាម្ដង ពោលគឺជួបលើកទី១ ព្រះខ័នរាជស្វាយរៀង ឈ្នះ ៣-០ ខណៈ​ជួបគ្នាលើកទី២ បឹងកេត ឈ្នះ ២-១ និងលើកទី៣ ស្មើគ្នា ០-០។

ជំនួប​នា​ថ្ងៃព្រហស្បតិ៍នេះ អាចជាការប្រកួតធម្មតាសម្រាប់ព្រះខ័នរាជស្វាយរៀង ដែល​បាន​ក្លាយ​ជា​ជើង​ឯកផ្លូវការ តែគឺជាការប្រកួតដ៏សំខាន់មួយ សម្រាប់ក្រុមបឹងកេត ដែលកំពុងត្រូវការពិន្ទុ ដើម្បីមានឱកាសប្រជែងចំណាត់ថ្នាក់លេខ២ ជាមួយភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ដែលកំពុងនាំមុខខ្លួន ៣ពិន្ទុ ដើម្បីមានឱកាសលេងពានរង្វាន់អន្ដរជាតិ នារដូវកាលឆ្នាំ២០២៦/២៧ ក្នុងនាមក្លិបតំណាងកម្ពុជាមួយ ដែលទទួលបានអាជ្ញាប័ណ្ណពី AFC នារដូវកាលថ្មី។

បច្ចុប្បន្នព្រះខ័នរាជស្វាយរៀង មាន ៦៦ពិន្ទុ ឈរកំពូលតារាង តាមពីក្រោយដោយភ្នំពេញក្រោន ឈរលេខ២ និងអង្គរថាយហ្គឺរ ឈរលេខ៣ មាន ៥០ពិន្ទុស្មើគ្នា គ្រាដែលបឹងកេត មាន ៤៧ពិន្ទុ ឈរលេខ៤។ ដូច្នេះប្រសិនបើបឹងកេត អាចយកឈ្នះក្រុមជើងឯកព្រះខ័នរាជ នាថ្ងៃស្អែក ពួកគេនឹងមានពិន្ទុស្មើភ្នំពេញក្រោន និងអង្គរថាយហ្គឺរ ហើយក៏មានក្ដីសង្ឃឹមខ្ពស់ ដើម្បីប្រជែងចំណាត់ថ្នាក់លេខ២ នៃលីគកំពូលកម្ពុជា រដូវកាលនេះផងដែរ៕ អត្ថបទ លី ឈុនឡា

អត្ថបទដែលទាក់ទង

កម្ពុជាភ្លាត់ចាញ់សិង្ហបុរីនៅនាទីទីចុងក្រោយ ក្នុងជំនួបបើកឆាកពានរង្វាន់បាល់​ទាត់តំបន់​អាស៊ី​អាគ្នេយ៍ ​(ASEAN Hyundai Cup 2026)
2026/07/25 11:39:40 am        258
វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        182
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm