ពន្ធនាគារខេត្តព្រះវិហារ ប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតចំនួន១០នាក់ ក្នុងឱកាសព្រះរាជពិធីបុណ្យវិសាខបូជា

2026/05/06 06:42:57 pm        91

ព្រះវិហារ៖ លោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ បានចូលរួមពិធីប្រកាសព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោស ដល់ទណ្ឌិតនៅពន្ធនាគារខេត្តព្រះវិហារ ចំនួន ១០នាក់ ស្រី ៣ នាក់ ដែលត្រូវបានបន្ធូរបន្ថយទោស ក្នុងព្រះរាជពិធីបុណ្យវិសាខបូជា ឆ្នាំ២០២៦។

ក្នុងពិធីនោះដែរលោកឧត្តមអគារនុរក្សថ្នាក់លេខ២ យន់ ម៉ានី ប្រធានពន្ធនាគារខេត្តព្រះវិហារ និងលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ បានផ្ដាំផ្ញើការសាកសួរសុខទុក្ខរបស់​ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ ដល់ជនជាប់ឃុំទាំងអស់ និងបានធ្វើការណែនាំបន្ថែមទៀតដល់ជនជាប់ឃុំ ត្រូវយកចិត្តទុកដាក់គោរពវិន័យសណ្ដាប់ធ្នាប់ បទបញ្ជារបស់ពន្ធនាគារ កុំបង្កបញ្ហា នាំឱ្យកើតបទល្មើសថ្មីមួយទៀត។

លោក បន្ដការផ្ដាំផ្ញើទៀតថា ត្រូវយកយកចិត្តទុកដាក់ថែទាំ​សុខភាព​ផ្ទាល់ខ្លួន យកចិត្តទុកដាក់រៀនជំនាញវិជ្ជាជីវៈ ដើម្បី​ចេញទៅវិញប្រកបមុខរបរផ្គត់ផ្គង់គ្រួសារ និងចេះគោរពគ្នាទៅវិញទៅមក យោគយល់អ្នកជាប់ឃុំជាមួយគ្នា កែខ្លួនធ្វើជាមនុស្សល្អ ក្លាយជាបុគ្គលឆ្នើម ជាមូលហេតុនាំឱ្យមានការបន្ធូរបន្ថយទោសរាល់បុណ្យជាតិម្ដងៗ និងរួចទោសឆាប់បានចូលទៅរួមរស់ក្នុងសង្គមវិញ ។

សូមបញ្ជាក់ថា ជនជាប់ឃុំ ចំនួន៩នាក់ ស្រី ៣ នាក់ ត្រូវបានបន្ធូរបន្ថយទោសរយៈពេល៣ខែ និងជនជាប់ឃុំ១នាក់ ត្រូវបានបន្ធូរបន្ថយទោស រយៈពេល៦ខែ ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        107
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        89
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        83

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម

2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm