ពលរដ្ឋប៉ាឡេស្ទីនក្នុងដែនដីហ្កាហ្សានៅតែបន្តស្លាប់ ខណៈអ៊ីស្រាអែលវាយប្រហារឥតឈប់ទោះមានបទឈប់បាញ់

2026/05/06 07:08:07 pm        112

ក្រុមមន្ត្រីសុខាភិបាលនៅតំបន់ហហ្កាហ្សា បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់បីនាក់ រួមទាំងកុមារម្នាក់ និងរបួសជាច្រើននាក់ផ្សេងទៀតនៅក្នុងដែនដីហ្កាហ្សា កាលពីថ្ងៃអង្គារ ៥ឧសភាសប្ដាហ៍នេះ ។

ក្រុមគ្រូពេទ្យបាននិយាយថា ជនជាតិប៉ាឡេស្ទីនម្នាក់ត្រូវបានសម្លាប់ និងពីរនាក់ទៀតបានរងរបួសដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅជិតសង្កាត់ Sheikh Radwan ក្នុងទីក្រុងហ្កាហ្សា ខណៈម្នាក់ទៀតត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតបានរងរបួសក្នុងការបាញ់ផ្លោងរបស់រថក្រោះអ៊ីស្រាអែលនៅជិតតំបន់ភាគកណ្តាលនៃដែនដីហែកហួរដោយសង្គ្រាមមួយនេះ។

ក្រុមគ្រូពេទ្យបាននិយាយថា ក្រោយមកនៅថ្ងៃអង្គារដដែល ការវាយប្រហាររបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើប៉ុស្តិ៍នគរបាលមួយកន្លែងនៅភាគខាងជើងតំបន់ហ្កាហ្សា ដោយបានសម្លាប់កុមារអាយុ១៥ ឆ្នាំម្នាក់ ។ ក្រសួងមហាផ្ទៃដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថា នគរបាលមួយចំនួន ក៏បានរងរបួសនៅក្នុងការវាយប្រហារនេះផងដែរ។

សារព័ត៌មាន Reuters ធ្លាប់បានរាយការណ៍ថា អ៊ីស្រាអែលបានបង្កើនការវាយប្រហាររបស់ខ្លួនទៅលើកម្លាំងនគរបាលគ្រប់គ្រងដោយក្រុមចលនាហាម៉ាសរបស់ហ្កាហ្សា ដែលក្រុមសកម្មប្រយុទ្ធបានប្រើប្រាស់ដើម្បីពង្រឹងការកាន់កាប់របស់ខ្លួននៅក្នុងតំបន់ដែលខ្លួនគ្រប់គ្រងលើដែនដីនេះ។

គួររម្លឹកថា អំពើហិង្សានៅក្នុងដែនដីហ្កាហ្សានៅតែបន្តកើតមាន ទោះបីជាមានបទឈប់បាញ់ខែតុលា ឆ្នាំ ២០២៥ ក៏ដោយ  ដោយអ៊ីស្រាអែលបានបន្តការវាយប្រហារស្ទើររាល់ថ្ងៃលើជនជាតិប៉ាឡេស្ទីន។ អ៊ីស្រាអែល និងក្រុមហាម៉ាស បានស្តីបន្ទោសគ្នាទៅវិញទៅមកចំពោះការរំលោភលើបទឈប់បាញ់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        94
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        132
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm