តំណាងសិស្ស-និស្សិតនៅកូវ៉ែត រំពឹងវគ្គផ្ដាច់ព្រ័ត្រ ACGL នឹងធ្វើឲ្យពិភពអារ៉ប់ស្គាល់ច្បាស់ពីក្លិប និង​ប្រទេសកម្ពុជា

2026/05/06 08:48:01 pm        383

យុវជន ម៉ាត់ ស៊ីនីន តំណាងសិស្ស-និស្សិសកម្ពុជា ដែលកំពុងសិក្សានៅប្រទេសកូវ៉ែត រំពឹង​ជំនួប​រវាង​ក្រុម​ព្រះខ័ន​រាជស្វាយរៀង របស់កម្ពុជា និងក្រុម Al Kuwait របស់កូវ៉ែត ក្នុងវគ្គផ្ដាច់​ព្រ័​ត្រ​ពាន​រង្វាន់​កម្រិតទី៣ ទ្វីបអាស៊ី AFC Challenge League (ACGL) 2025/26 ​នឹង​ធ្វើ​ឲ្យ​ពិភព​អារ៉ាប់​ស្គាល់កា​ន់តែច្បាស់ពីក្លិបបាល់ទាត់ និងប្រទេសកម្ពុជា។

ការលើកឡើងនេះ ស្របពេលជំនួបវគ្គផ្ដាច់ព្រ័ត្រ រវាងក្រុមតំណាងប្រទេសទាំងពីរ នឹងមក​ដល់​នា​ថ្ងៃ​ទី១៣ ខែឧសភា ឆ្នាំ២០២៦ ខាងមុខ នៅពហុកីឡដ្ឋានជាតិ Jaber Al-Ahmad International ស្ថិតនៅរដ្ឋធានីកូវ៉ែត នៃរដ្ឋកូវ៉ែត។

យុវជនខ្មែរ​រូប​នេះថា សិស្ស-និស្សិតកម្ពុជា ដែលកំពុងសិស្សានៅរដ្ឋកូវ៉ែត ពិតជារំភើប និងមាន​មោទន​ភាព ចំពោះព្រឹត្តិការណ៍ប្រវត្តិ និងកម្រ លើទឹកដីអារ៉ាប់នេះ ហើយតាម​រយៈ​ការ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នាសប្ដាហ៍ក្រោយនេះ នឹងពាំនាំវិស័យកីឡាបាល់ទាត់កម្ពុជា ក៏ដូចជាឲ្យ​ពិភព​អារ៉ាប់​ស្គាល់​ពី​ប្រទេស​កម្ពុជាកាន់តែច្រើន។

គួរដឹងថា ជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កម្រិតទី៣ ទ្វីបអាស៊ី រវាងព្រះខ័នរាជស្វាយរៀង និង​ក្រុម​ម្ចាស់​ផ្ទះ ​Al Kuwait នឹងចាប់ផ្ដើមការប្រកួតនាវេលាម៉ោង ៧ និង ១៥នាទីយប់ សម្រាប់ម៉ោង​នៅ​រដ្ឋ​កូវ៉ែត​ ត្រូវនឹងម៉ោង ១១ និង ១៥នាទីយប់ សម្រាប់ម៉ោងនៅកម្ពុជា៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        97
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        108
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល

2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm