កីឡាករ-កីឡាការិនីវាយកូនបាល់មួយចំនួននឹងពហិការមិនចូលរួម French Open ដោយសារ​បញ្ហាប្រាក់រង្វាន់

2026/05/06 09:01:25 pm        144

តារាវាយកូនបាល់នារីលំដាប់កំពូលពិភពលោក Aryna Sabalenka បានបង្ហាញ​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​អំពី​ប្រាក់រង្វាន់ប្រកួត និងព្រមានថា កីឡាករ-កីឡាការិនីមួយចំនួន​ធំអាច​នឹង​ធ្វើ​ពហិការ​បដិសេធ​មិន​ចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Grand Slam, French Open ប្រសិនបើ​មិន​មាន​ការ​កែ​សម្រួល​បន្ថែមលើប្រាក់រង្វាន់។

ការប្រកាសនេះកើតឡើងនៅចំកណ្ដាលវិវាទក្តៅគគុករវាងកីឡាករ និងអ្នករៀបចំការប្រកួត Roland Garros បន្ទាប់ពីមានការកើនឡើងប្រាក់រង្វាន់ប្រមាណ ៩.៥% សម្រាប់ឆ្នាំនេះ រឺសរុប​ជា​ទឹក​ប្រាក់ ​៧២ លានដុល្លារ។ ទោះជាយ៉ាងណា កីឡាករ-កីឡាការិនីជាច្រើនគិតថា ចំនួន​នេះ​នៅ​តែ​ទាប​បើ​ប្រៀប​ធៀបទៅនឹងប្រាក់ចំណូលសរុបនៃព្រឹត្តិការណ៍ទទួលបាន។

Sabalenka និងកីឡាករលេខ ១ ពិភពលោកផ្នែកបុរស Jannik Sinner រួមជាមួយកីឡាករផ្សេង​ៗ ​បាន​ចេញសេចក្តីថ្លែងការណ៍ថា ប្រាក់រង្វាន់ដែលពួកគេទទួលបាន អាចនៅតែតិចជាង ១៥% នៃ​ប្រាក់ចំណូលសរុបរបស់ព្រឹត្តិការណ៍។

ទោះបីជាយ៉ាងណា Sabalenka ក៏បង្ហាញក្តីសង្ឃឹមថា ការចរចារវាងភាគីទាំងពីរនឹងនាំឲ្យមានដំណោះស្រាយល្អប្រសើរឆាប់ៗនេះ។

បើប្រៀបធៀបទៅនឹង Grand Slam ផ្សេងៗ US Open បានផ្តល់ប្រាក់រង្វាន់ប្រមាណ ៩០ លានដុល្លារកាលពីឆ្នាំមុន ខណៈ Wimbledon មានប្រហែល ៧២.៥ លានដុល្លារ និង Australian Open ៨០ លានដុល្លារនៅឆ្នាំនេះ។

រហូតមកដល់ពេលនេះ សហព័ន្ធកីឡាវាយកូនបាល់បារាំង មិនទាន់មានប្រតិកម្មជាផ្លូវការទៅនឹងការអះអាងនេះឡើយ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        161
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        171
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        178

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់

2026/07/25 07:55:55 am
​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm