ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអង្គារ បានបដិសេធមិនបញ្ជាក់ពីអ្វីដែលនឹងជាការរំលោភលើបទឈប់បាញ់ដ៏ផុយស្រួយជាមួយអ៊ីរ៉ង់ ដោយបញ្ជាក់ជាថ្មីថា ទីក្រុងតេអេរ៉ង់ចង់បានកិច្ចព្រមព្រៀងសន្តិភាពជាមួយទីក្រុងវ៉ាស៊ីនតោន។

នៅពេលអ្នកយកព័ត៌មានសួរនៅក្នុងការិយាល័យពងក្រពើ លោក ត្រាំ មិនបានផ្តល់ព័ត៌មានលម្អិតទេ។
លោកបាននិយាយថា៖«ជាការពិតណាស់ អ្នកនឹងដឹង ព្រោះខ្ញុំនឹងប្រាប់អ្នកឲ្យដឹង» ដោយបន្ថែមថា អ៊ីរ៉ង់កំពុង «ស្វែងរកទូកតូចៗ ដើម្បីព្យាយាមទប់ទល់ជាមួយកងទ័ពជើងទឹកដ៏អស្ចារ្យរបស់យើង»។
លោកបានលើកឡើងថា៖«ពួកគេ (មេដឹកនាំអ៊ីរ៉ង់) ដឹងពីអ្វីដែលត្រូវធ្វើ»។ «ពួកគេដឹងពីអ្វីដែលមិនត្រូវធ្វើ សំខាន់ជាងនេះទៅទៀត»។

លោក ត្រាំ បានបញ្ជាក់ថា៖«អ៊ីរ៉ង់ចង់ធ្វើកិច្ចព្រមព្រៀង»។
លោក ត្រាំ បានទទូចថា «គ្មាននរណាម្នាក់ នឹងទម្លាយការបិទផ្លូវ» ដែលដាក់ដោយកងទ័ពជើងទឹកសហរដ្ឋអាមេរិកនោះទេ។ រយៈពេលប៉ុន្មានម៉ោងមុននេះ នាយអគ្គសេនាធិការចម្រុះលោក Dan Caine បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរបញ្ចកោណថា អ៊ីរ៉ង់បានវាយប្រហារកងកម្លាំងអាមេរិក «ច្រើនជាង ១០ដង» ចាប់តាំងពីបទឈប់បាញ់ បានចាប់ផ្តើមកាលពីដើមខែមុន៕