លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ ផ្តល់នូវការបែងចែកទីផ្សារថាមពលសកលឡើងវិញ និងការផ្លាស់ប្តូរទិសដៅរបស់ខ្លួនមកទិញប្រេងពីសហរដ្ឋអាមេរិកវិញ។

ដោយធ្វើអត្ថាធិប្បាយអំពីវិបត្តិថាមពលនៅមជ្ឈិមបូព៌ា លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានថា៖«អ្វីដែលកំពុងកើតឡើង គឺអ្នកទិញអន្តរជាតិកំពុងរៀនទិញប្រេងពីសហរដ្ឋអាមេរិក»។ លោកបានកត់សម្គាល់ថា៖ «ពួកគេកំពុងធ្វើដំណើរមកទិញប្រេងនៅសហរដ្ឋអាមេរិក»។
មេដឹកនាំអាមេរិករូបនេះ បាននិយាយថា៖«ប្រហែលជាវាជាផលិតផលល្អជាងគេ ក៏អាចថាបាន»។ លោក ត្រាំ បានបន្ថែមថា៖«ពួកគេកំពុងរៀនទិញពីសហរដ្ឋអាមេរិក។ ពួកគេកំពុងផ្លាស់ប្តូរទម្លាប់របស់ពួកគេ»៕
