អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ៖ ថៃកំពុងបាត់ទំនុកចិត្តលើឆាកអន្តរជាតិបន្ទាប់ពីលុបចោល MoU 2001

2026/05/06 04:02:36 pm        154

ការសម្រចលុបចោល MoU 2001 ជាឯកតោភាគីរបស់ប្រទេសថៃ បានធ្វើឱ្យប្រទេស​ថៃ​បាត់​ទំនុក​ចិត្ត​លើ​ឆាក​អន្តរជាតិ ព្រោះបណ្តាប្រទេសផ្សេងៗយល់ថា ប្រទេសនេះ​​ធ្វើ​អ្វី​តាម​តែ​នយោបាយ​ប្រជាភិថុតិ។

បណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយ នៅថ្ងៃទី០៦ ខែឧសភា នេះ បានប្រាប់BTVថា ការ​លុប​ចោល MoU 2001 របស់ភាគីថៃ គឺជាការរុះស្ពានសន្តិភាពរវាងកម្ពុជា-ថៃ បាន​បង្កើត​ឡើង​ក្នុង​រ​យៈពេលជាង ២០ឆ្នាំ ដែលជាឯកសារផ្លូវច្បាប់​តែ​មួយ​គត់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​តំបន់​ទាម​ទារត្រួតស៊ីគ្នានៅឯឈូងសមុទ្រ និងម្យ៉ាងវិញទៀត ការលុប MOU ជា​ឯក​តោភាគី​របស់​ប្រទេស​ថៃ ​បានឱ្យប្រទេសថៃខ្លួនឯងបាត់ទំនុកចិត្តលើឆាកអន្តរជាតិ ព្រោះប្រទេសផ្សេងៗទៀត គេ​លែង​ហ៊ានទៅចុះកិច្ចព្រមព្រៀងជាមួយប្រទេសថៃ បើសិនបើប្រទេសមួយនេះ ចង់ចេញចូល ដោយ​ផ្អែកទៅតាមន យោបាយប្រជាភិថុតិ។

លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្ត្រនយោបាយបានលើកឡើងបន្តទៀតថា ជាក្រប​ខណ្ឌ​នៃ​ធម្ម​នុញ្ញអា​ស៊ាន គឺអាស៊ានមិនមែនកងកម្លាំងយោធារបស់ខ្លួនដូចជា ក្របខណ្ឌ EU ឬអង្គការ​ណាតូ​នោះ​ទេ អាស៊ានគឺការលើកកម្ពស់ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈយន្ត​ការ​កាទូត ​និងច្បាប់អន្តរជាតិ ដោយមិនតំរូវឱ្យរដ្ឋជាសមាជិកប្រើកម្លាំងបាយនោះទេ ប៉ុន្តែ​ភាគី​ថៃ​ជា​ស្ថាបនិក​អាស៊ាន កំពុងតែធ្វើឲ្យអាស៊ានបែកបាក់ បំផ្លាញកិត្តិយស និងកេរ្តិ៍ឈ្មោះ ហើយ​ជា​ពិសេស ​គឺថៃកំពុងបំផ្លាញនូវអំណាចចចារនៅក្នុងតំបន់អាស៊ាន ដោយហេតុថា អាស៊ាន​មាន​ការ​បែក​បាក់ ​មានជម្លោះអធិបតេយ្យ ជម្លោះដែនដី ដែនទឹកជាមួយគ្នា បានធ្វើឲ្យ​កំលាំង​អាស៊ាន​បែក​បាក់​ម្លោះហើយកម្លាំងនៃការចចារជាមួយនិងដៃគូខាងក្រៅក៍មានការថយចុះដែរ។

នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ គណៈរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ បាន​អនុម័ត​នូវ​សេចក្តី​សម្រេច​លុប​ចោលអនុស្សរណៈ នៃការយោគយល់ឆ្នាំ២០០១ (MOU 2001) ឬហៅថា MoU 44 ដែល​ពាក់ព័ន្ធនឹងការទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ។ ជាឆ្លើយត​ប​នឹង​ទៅ​ប្រទេស​ថៃ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងស​ហ​ប្រតិប​ត្តិ​ការ​អន្តរ​ជាតិ បានចេញវិឌីអូឃ្លីប ដោយបានថ្លែងថា កម្ពុជាមិនមានជម្រើស​អី​ប្រសើរ​ជាង​ការ​ផ្ដើម​គំនិត​ជំរុញ​នូវ​យន្ត​ការ​ផ្សះ​ផ្សាដោ​យ​បង្ខំ​ក្រោម​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​ដែល​បាន​សម្រេចនៅឆ្នាំ១៩៨២ ។ហើយការបញ្ចប់ឬការដកខ្លួនចេញពី អនុស្សរណៈ​នៃ​ការ​យោគ​យល់​ឆ្នាំ ២០០១របស់ប្រ​ទេស​ថៃ​នេះ​មិន​ប៉ះពា​ល់​ដល់​សិទ្ធិ​ស្រប​ច្បាប់​របស់​កម្ពុជា​លើ​ដែន​សមុទ្រ​របស់​ខ្លួននោះទេ ការសម្រេចជ្រើសរើសយកយន្តការផ្សះផ្សាដោយបង្ខំក្រោម UNCLOS បញ្ជាក់​សាជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​កម្ពុជា​នៅ​ក្នុង​ការ​ដោះស្រា​យគ្រ​ប់​វិវាទ​ទាំង​អស់​ជា​មួយ​ប្រទេស​ជិតខាងដោយសន្តិវិធីនិងផ្អែកលើច្បាប់អន្តរជាតិ»៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង
2026/05/06 05:24:18 pm        2
នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
2026/05/06 05:07:05 pm        1
ប្រាសាទសក្ល ជាសំណល់ស្ថាបត្យកម្មមួយនៅទាក់ទាញចំណាប់អារម្មណ៍អ្នកស្រាវជ្រាវ និងភ្ញៀវទេសចរ
2026/05/06 04:45:36 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង

2026/05/06 05:24:18 pm
​កូរ៉េខាងជើង បានលុបចោលឯកសារយោងស្ដីពីការបង្រួបបង្រួមចេញពីរដ្ឋធម្មនុញ្ញ
2026/05/06 05:09:16 pm
​នាវាកងទ័ពជើងទឹកប្រជាជនវៀតណាមចូលសំចតនៅផែមូលដ្ឋានសមុទ្ររាម
2026/05/06 05:07:05 pm
​អាមេរិកអនុម័តការលក់ឧបករណ៍គ្រាប់បែកមានប្រព័ន្ធនាំផ្លូវតម្លៃ ៣៧៣,៦លានដុល្លារទៅអ៊ុយក្រែន
2026/05/06 05:06:27 pm
​UN ទាមទារឲ្យអ៊ីស្រាអែលដោះលែងសកម្មជនរបស់កងនាវា flotilla ដែលធ្វើដំណើរទៅហ្កាហ្សា ជាបន្ទាន់
2026/05/06 05:03:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/05 11:12:25 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am