ហ្វីលីពីនជំរុញឲ្យមីយ៉ាន់ម៉ាអនុញ្ញាតឲ្យបេសកជនអាស៊ានជួបជាមួយលោកស្រី អ៊ុងសាន ស៊ូជី

2026/05/06 11:21:36 pm        81

នាថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ ប្រទេសហ្វីលីពីនបានអំពាវនាវដល់សហភាពមីយ៉ាន់ម៉ាឲ្យព្រមឲ្យបេសកជនពិសេសរបស់អាស៊ាន (ASEAN) ជួបជាមួយមេដឹកនាំដែលត្រូវបានឃុំខ្លួន គឺលោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ដោយជំរុញឲ្យមានតម្លាភាពកាន់តែខ្លាំង បន្ទាប់ពីអាជ្ញាធរអនុញ្ញាតឲ្យលោកស្រីត្រូវឃុំខ្លួនក្នុងផ្ទះ សម្រាប់រយៈពេលជាប់ពន្ធនាគារនៅសល់។

ហ្វីលីពីន ដែលជាប្រធានអាស៊ាននៅឆ្នាំនេះ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងចាត់ទុកការវិវត្តទាំងនេះ ជាជំហានដ៏សំខាន់ក្នុងវិធានការកសាងទំនុកចិត្តដែលចាំបាច់ជាបន្តបន្ទាប់ ដើម្បីឲ្យមានស្ថិរភាពជាតិរយៈពេលវែង នៅសហភាពមីយ៉ាន់ម៉ា»។

ក្រសួងការបរទេសហ្វីលីពីនបានលើកឡើងថា មីយ៉ាន់ម៉ាគួរតែអនុញ្ញាតឲ្យលោកស្រី អ៊ុងសាន ស៊ូជី មានទំនាក់ទំនងជាមួយក្រុមគ្រួសាររបស់លោកស្រី ដើម្បី «បង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការផ្សះផ្សាជាតិ»។

ក្រសួងបានបន្ថែមថា ការអនុញ្ញាតដល់បេសកជនពិសេសរបស់អាស៊ាន នឹងគាំទ្រដល់ការចូលរួមជាមួយភាគីពាក់ព័ន្ធទាំងអស់ និងជំរុញការសន្ទនាជាតិប្រកបដោយបរិយាបន្ន។ ហ្វីលីពីនក៏បានលើកឡើងផងដែរថា ការវិវត្តទាំងនេះ គួរតែត្រូវបានប្រើប្រាស់ ដើម្បីកសាងសន្ទុះ សម្រាប់ការសន្ទនានយោបាយ និងការផ្សះផ្សាជាតិ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្រោមក្របខ័ណ្ឌសន្តិភាពអាស៊ាន ដែលគេស្គាល់ថា ជាការឯកភាព ៥ចំណុច។

គួរបញ្ជាក់ថា លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានឃុំខ្លួន ចាប់តាំងពីរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី ត្រូវបានទម្លាក់ពីអំណាច នៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។ លោកស្រីបាន និងកំពុងអនុវត្តទោសជាប់ពន្ធនាគាររយៈពេល ២៧ឆ្នាំ បន្ទាប់ពីត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌជាច្រើនករណី ដោយផ្អែកលើការចោទប្រកាន់ដែលសម្ព័ន្ធមិត្តរបស់លោកស្រី បានលើកឡើងថា មានហេតុផលនយោបាយ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm