ក្រុមនិស្សិតកម្ពុជាកំពុងសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ យល់ឃើញថា អ្នកនយោបាយថៃ កំពុងបង្ហាញអំពីកង្វះក្រមសីលធម៌វិជ្ជាជីវរបស់ខ្លួន បន្ទាប់ពីថៃចាក់ចេញពីអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ឬហៅថា MoU2001 ជាមួយកម្ពុជា។ ហើយក៏កំពុងបង្ហាញអំពីការបាត់បង់ជំនឿទុកចិត្តពីសហគមអន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង។ ការលុបចោល MoU2001 របស់ថៃនេះគឺយុវជនកម្ពុជាទាំងអស់គួរចង់ចាំជានិច្ច។
កាលពីម្សិលម៉ិញ រដ្ឋាភិបាលថៃបានសម្រេចលុបចោល MoU2001 គឺជាយន្តការមួយដើម្បីរកដំណោះស្រាយតំបន់ទាមទាដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ។ ក្រុមនិស្សិតកម្ពុជា បានយល់ឃើញថា ការដើរចេញពី MoU2001របស់ថៃ ជាមួយកម្ពុជា គឺបង្ហាញពីការបាត់បង់ជឿទុកចិត្តពីសហគមន៍អន្តរជាតិ ក៏ដូចជា ប្រទេសជិតខាង ជាមួយរដ្ឋាភិបាលថៃនាពេលបច្ចុប្បន្ន។ ការបាត់បង់ទំនុកចិត្តព្រោះ តែភាគីថៃលុប MoU2001 ជាមួយកម្ពុជា ដោយឯកតោភាគី ដែលនេះបង្ហាញអំពីកង្វះក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកនយោបាយថៃ។
ទោះបីយ៉ាងណា ក្រុមនិស្សិតទាំងនោះ បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកយន្តការដោះស្រាយដោយសន្តិវិធី ដែលយកច្បាប់អន្តរជាតិជាគោលក្នុងការស្វែងរកដំណោះស្រាយជាបណ្តាប្រទេសជិតខាងប្រកបដោយសន្តិភាព។
សូមបញ្ជាក់ថា បន្ទាប់ពីថៃលុបចោល MoU2001ជាមួយកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចនឹងប្រើប្រាស់យន្តការនៃការផ្សះផ្សារដោយបង្ខំ (Compulsory Conciliation) ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីស្វែងរកដំណោះស្រាយតំបន់ទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងកម្ពុជា-ថៃ ឬហៅថា MoU2001៕ អត្ថបទ៖ ធូ វិរៈ


