ទឹកចិត្តព្រឹទ្ធសភាចំពោះសុខទុក្ខរបស់វីរកងទ័ពជួរមុខ និងជនភៀសសឹកនៅវត្តជ្រោយនាងនួន, ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ

2026/05/06 11:43:17 pm        134

កាលពីដើមខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ ក្នុងនាម សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងលោកជំទាវ អមដំណើរដោយឯកឧត្តម លោកជំទាវសមាជិកព្រឹទ្ធសភា ទីប្រឹក្សា និងសមាជិកខុទ្ទកាល័យ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងវីរកងទ័ពជួរមុខ តាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖

-នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី ព្រឹទ្ធសភា បានដឹកនាំសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មកពីក្រុមហ៊ុន NAOS France/LABORATOIRE BIODERMA ប្រទេសបារាំង អញ្ជើញចុះពិនិត្យព្យាបាលជំងឺដោយមិនយកកម្រៃ និងចែកអំណោយជាគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗជាបន្តបន្ទាប់ ជូនប្រជាពលរដ្ឋភៀសសឹក ចំនួន៦៥០ គ្រួសារ និងវីរកងទ័ពជួរមុខ មកពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ដែលបានប្រព្រឹត្តទៅនៅវត្តជ្រោយនាងនួន ស្ថិតក្នុងឃុំជ្រោយនាងនួន ស្រុកស្រីស្នំ ខេត្តសៀមរាប។

-នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមប្រធានស្តីទី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា ជាសម្ភារៈប្រើប្រាស់ និងថ្នាំពេទ្យជូនដល់វីរកងទ័ពជួរមុខនៅបញ្ជាការដ្ឋានយោធភូមិភាគទី៤ ខេត្តសៀមរាប និងជូនដល់វីរកងទ័ពជួរមុខ នៅកងពលអន្តរាគមន៍ធំលេខ៣ និងកងពលអន្តរាគមន៍តូចលេខ៩ ខេត្តព្រះវិហារ នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ជូនដល់វីរយុទ្ធជនដែលកំពុងឈរជើងយ៉ាងរឹងមាំនៅគ្រប់ទីកន្លែង និងជូនដល់បងប្អូន អ៊ំ ពូ មីង ក្មួយៗ និងចៅៗជាជនភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងបរិវេណវត្តជ្រោយនាងនួន។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានសម្តែងនូវការគោរព និងការដឹងគុណដ៏ជ្រាលជ្រៅបំផុត ជាមួយនឹងការវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ព្រមទាំងប្រសិទ្ធពរជ័យជូនវីរយុទ្ធជនដ៏អង់អាចក្លាហាននៅតាមព្រំដែន ឱ្យបានជួបតែសុខសុវត្ថិភាព និងទទួលបានជ័យជម្នះលើសមរភូមិ ជាពិសេសវាយបំបាក់ឱ្យបរាជ័យរាល់ការប៉ុនប៉ងរំលោភបំពាន និងមហិច្ឆតាប្លន់ទឹកដីរបស់កងទ័ពថៃឈ្លានពាន។ ឯកឧត្តមប្រធានស្តីទី ក៏បានសម្តែងនូវមោទនភាពជាតិខ្ពស់ចំពោះទឹកចិត្តស្នេហាជាតិ សាមគ្គីឯកភាពជាតិជាធ្លុងមួយរបស់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស ដែលបាន និងបន្តជួយគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារៈដល់សមរភូមិមុខ ក៏ដូចជាដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដោយបានសង្កត់ធ្ងន់ថា ទឹកចិត្តចូលរួមខ្លាំងក្លារបស់បងប្អូនទាំងអស់នេះ បានប្រែក្លាយជាកម្លាំងចលករដ៏ខ្លាំងក្លានៃការរួបរួមសាមគ្គី ឯកភាពជាតិ ក្នុងការការពារជាតិរួមរបស់យើង។

ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគិតិបណ្ឌិត និងវៃឆ្លាតរបស់សម្តេចតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការចាត់វិធានការនានាដើម្បីការពារបូរណភាពដែនដី និងដោះស្រាយវិវាទព្រំប្រទល់ជាមួយប្រទេសថៃដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ ធម្មនុញ្ញ  អង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន សំដៅធានាបាននូវសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនជាតិមាតុភូមិ។

ឆ្លើយតបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លាបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោកជំទាវ តំណាងវីរយុទ្ធជននៅសមរភូមិ និងតំណាងប្រជាពលរដ្ឋភៀសសឹក បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសមានចិត្តដ៏បរិសុទ្ធថ្លៃថ្លាមិនអាចកាត់ថ្លៃបានរបស់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី និងលោកជំទាវ ដែលជានិច្ចកាលតែងតែផ្សារភ្ជាប់ជាមួយវីរយុទ្ធជននៅតាមសមរភូមិមុខ ក៏ដូចជាប្រជាជននៅទូទាំងប្រទេស៕


អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        81
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        77
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក

2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm