EU ត្រូវបានជំរុញឲ្យ «ចាត់វិធានការឥឡូវនេះ» ជុំវិញគម្រោងតាំងទីលំនៅ នៅតំបន់ West Bank

2026/05/07 02:09:42 am        46


តាមរយៈលិខិតបើកចំហរមួយ អតីតអ្នកការទូត រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ចំនួនជាង ៤០០នាក់ នៅថ្ងៃពុធ (ទី៦ ខែឧសភា ឆ្នាំ២០២៦) នេះ បានជំរុញឲ្យសហភាពអឺរ៉ុប (EU) «ចាត់វិធានការឥឡូវនេះ» ប្រឆាំងនឹងការតាំងទីលំនៅ «ខុសច្បាប់» របស់អ៊ីស្រាអែល នៅក្នុងតំបន់កាន់កាប់ West Bank។

លិខិតនេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល មានបំណងបន្តទៅមុខជាមួយនឹងផែនការ E1 ជាគម្រោងសាងសង់ថ្មី ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ១២គីឡូម៉ែត្រការ៉េ ដោយមានលំនៅឋានប្រមាណជា ៣.៤០០ខ្នង នៅក្នុងតំបន់កាន់កាប់ West Bank។

ចំណាត់ការនេះនឹងបំបែកបន្ថែមទៀត ចេញពីតំបន់ West Bank ចំពោះភាគខាងកើតនៃទីក្រុង Jerusalem ដែលត្រូវបានកាន់កាប់ និងបញ្ចូលជាដែនដីឧបសម្ព័ន្ធដោយអ៊ីស្រាអែល និងមានប្រជាជនប៉ាឡេស្ទីនភាគច្រើនរស់នៅ។

លិខិតដែលចុះហត្ថលេខាដោយឥស្សរជនជាង ៤៤០នាក់ ក្នុងនោះរួមមានទាំងអតីតប្រធានគោលនយោបាយការបរទេសរបស់ EU លោក Josep Borrell និងអតីតនាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Guy Verhofstadt ផងដែរនោះ បានរៀបរាប់ថា៖ «EU និងរដ្ឋជាសមាជិករបស់ប្លុក រួមជាមួយដៃគូ ត្រូវតែចាត់វិធានការជាបន្ទាន់ ដើម្បីរារាំងអ៊ីស្រាអែលកុំឲ្យបន្តការបញ្ចូលជាឧបសម្ព័ន្ធនៃដែនដីប៉ាឡេស្ទីន ដោយខុសច្បាប់ នៅក្នុងតំបន់ West Bank»។

អ្នកចុះហត្ថលេខាទាំងអស់ បានអំពាវនាវឲ្យមានទណ្ឌកម្មកំណត់គោលដៅ ដូចជាការហាមឃាត់ទិដ្ឋាការ និងការរឹតបន្តឹងលើអាជីវកម្ម ចំពោះ «អ្នកដែលពាក់ព័ន្ធនឹងសកម្មភាពតាំងទីលំនៅខុសច្បាប់ទាំងអស់» ដោយអំពាវនាវឲ្យមានវិធានការប្រឆាំងនឹងអ្នកដែលលើកកម្ពស់ ឬអនុវត្តគម្រោង E1 នេះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        86
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        130
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm