ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះយានចម្លងពាំផ្កាយរណប Starlink ចំនួន ២៤គ្រឿងទៅកាន់គន្លងផែនដីទាប ចេញពីរដ្ឋ California សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃអង្គារ ។
យានចម្លងបានហោះចេញពីមូលលដ្ឋានកងកម្លាំងអវកាស Vandenberg ស្ថិតក្នុងរដ្ឋ California កាលពីវេលាម៉ោង ៧ និង ៥៩នាក់យប់ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ០៣ និង ៥៩នាទី ម៉ោងសកល ថ្ងៃអង្គារ ។
យោងតាមការអះអាងរបស់ក្រុមហ៊ុន SpaceX បានឲ្យដឹងថា បេសកកម្មនេះ បានក្លាយជាបេសកកម្មលើកទី ២៤ របស់យានជំរុញដំណាក់កាលដំបូងដែលអាចប្រើប្រាស់ឡើងវិញបាន ពេលដែលវាចុះដោយជោគជ័យលើនាវាដ្រូន Of Course I Still Love You ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ក្រោយផ្តាច់ខ្លួនចេញពីយានចម្លង ។
សូមបញ្ជាក់ថា ផ្កាយរណប Starlink គឺជាក្រុមផ្កាយរណបរបស់ក្រុមហ៊ុន SpaceX មានគោលដៅ ពង្រីកការគ្របដណ្តប់អ៊ីនធឺណិតនៅទូទាំងពិភពលោក ៕