គ្រូ​បាល់ទាត់​នារី​កម្ពុជា​ចាត់​ទុក​ពូ​ល A នៃ​ស៊ី​ហ្គេម​នៅ​វៀតណាម​គឺជា​ពូល​មរណៈ​

2022/04/12 05:34:54 pm        233

​បាល់ទាត់៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជាបានចាត់ទុក​ពូ​ល A សម្រាប់​ប្រភេទ​បាល់ទាត់​នារីនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមគឺជា​ពូ​លម​រណៈ ដ្បិត​ត្រូវ​ជួប​សុទ្ធតែជា​ក្រុម​ខ្លាំង​ប្រចាំ​តំបន់ ពិសេស​ម្ចាស់ផ្ទះ​វៀតណាម និង​ហ្វីលីពីនដែលជា​បេក្ខភាព World Cup 2023 ។​

​ការគូសបញ្ជាក់​បែបនេះ បន្ទាប់ពី​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជាត្រូវបាន​ចាប់ឆ្នោត​ចូលក្នុង​ពូ​ល A ជាមួយ​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ីកាលពី​ថ្មីៗ ខណៈ​លោក ប្រាក់ វុទ្ធី មើលឃើញថា គូប្រជែង​ទាំង ៣​ក្រុមសុទ្ធ​តែមាន​កម្រិត​លើ​កម្ពុជា សូម្បី​ឥណ្ឌូនេស៊ីក៏​លើ​បន្ដិចបន្ដួច​ដែរ។​ ​អតីត​គ្រូបង្វឹក​ក្រុម​បឹងកេត និង​អគ្គិសនី​កម្ពុជា​រូបនេះបន្ដថា វា​នឹង​ក្លាយជា​ការប្រកួត​ដ៏​តានតឹង សម្រាប់​ក្រុម​កី​ឡ​ការិនី​កម្ពុជាដែលមាន​បទពិសោធន៍​តិចតួច ខណៈ​អ្នកខ្លះសឹងតែ​គ្មាន​បទពិសោធន៍​លើ​ឆាក​អន្ដរជាតិ។ តែ​យ៉ាងណា​លោក​បាន​ប្ដេជ្ញា​នឹង​ដឹកនាំ​ក្រុម​ឲ្យ​អស់ពី​សមត្ថភាព ហើយ​យក​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាមគឺជា​ការវាស់ស្ទង់​សមត្ថភាព​មួយ ដើម្បី​ត្រៀម​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​សូមបញ្ជាក់ថា តាម​គម្រោង​ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា គ្រោង​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពីថ្ងៃ​ទី​២០ ខែមេសា ដល់​ថ្ងៃទី​០៥ ខែឧសភា មុន​ចេញដំណើរ​ទៅ​វៀតណាមនា​ថ្ងៃទី​០៦-​ឧសភា ដើម្បី​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ខណៈ​ប្រកួត​បើកឆាក​ពូ​ល A ក្រុមបាល់ទាត់​នារី​កម្ពុជាត្រូវ​ជួប​ហ្វីលីពីន​មុនគេនា​ថ្ងៃទី​០៩-​ឧសភា មុន​ជួប​ឥណ្ឌូនេស៊ីនា​ថ្ងៃទី​១១-​ឧសភា និង​ចុងក្រោយ​ជួប​ម្ចាស់ផ្ទះ​វៀតណាមនា​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២២។ រីឯ​ពូ​ល B នៃ​ព្រឹត្តិការណ៍​នេះគឺមាន ៤​ក្រុម​ដូចគ្នារួមមាន​ថៃ មី​យ៉ាន់​ម៉ា សិង្ហ​បុរី និង​ឡាវ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        147
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        158
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm