អ៊ីរ៉ង់កំពុងពិនិត្យសំណើរអាមេរិកដើម្បីបញ្ចប់សង្គ្រាម ទោះការទាមទារសំខាន់ៗនៅមិនទាន់បានដោះស្រាយក៏ដោយ

2026/05/07 03:19:11 pm        71

អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃពុធ៦ឧសភាសប្ដាហ៍នេះ ថាខ្លួនកំពុងពិនិត្យឡើងវិញលើសំណើសន្តិភាពរបស់សហរដ្ឋអាមេរិក ដែលប្រភពបាននិយាយថានឹងបញ្ចប់សង្គ្រាមជាផ្លូវការ ខណៈការទាមទារសំខាន់ៗរបស់សហរដ្ឋអាមេរិក នៅមិនទាន់ដោះស្រាយ ពោលគឺការតម្រូវឲ្យអ៊ីរ៉ង់ត្រូវផ្អាកកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន និងបើកច្រកសមុទ្រ Hormuz ឡើងវិញ។ 

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប ដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន ISNA របស់អ៊ីរ៉ង់បាននិយាយថា ទីក្រុងតេអេរ៉ង់នឹងបង្ហាញពីការឆ្លើយតបរបស់ខ្លួន។

ប្រធានាធិបតីអាមេរិក Donald Trump បានព្យាករណ៍កាលពីយប់ថ្ងៃពុធថា សង្គ្រាមនៅអ៊ីរ៉ង់នឹងបញ្ចប់យ៉ាងឆាប់រហ័ស។

 លោក Trump បានប្រាប់ការជួបជុំតាមទូរស័ព្ទសម្រាប់បេក្ខជនអភិបាលរដ្ឋ ចចា (Georgia) មកពីគណបក្សសាធារណរដ្ឋ លោក Burt Jones ថា នៅពេលអ្នកក្រឡេកមើលរឿងរ៉ាវដែលកំពុងកើតឡើង អ្នកនឹងដឹងថាពួកលោកកំពុងធ្វើដូច្នេះសម្រាប់ហេតុផលសំខាន់មួយ គឺ ពួកលោកមិនអាចអនុញ្ញាតឱ្យពួកគេមានអាវុធនុយក្លេអ៊ែរបានទេ។ ដូច្នេះរូបលោកគិតថាមនុស្សភាគច្រើនយល់ពីរឿងនោះ។ ពួកគេយល់ថាអ្វីដែលអាមេរិកកំពុងធ្វើពេលនេះ គឺត្រឹមត្រូវ ហើយវានឹងបញ្ចប់យ៉ាងឆាប់រហ័ស។លោក Trump តែងតែនិយាយថា លោកជឿថា អ៊ីរ៉ង់ចង់បានកិច្ចព្រមព្រៀងមួយ។

លោកបានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងការិយាល័យ Oval កាលពីថ្ងៃពុធថា ពួកគេចង់ធ្វើកិច្ចព្រមព្រៀងមួយ។ ពួកលោកមានការចរចាល្អណាស់ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ ហើយវាពិតជាអាចទៅរួចដែលពួកលោកនឹងធ្វើកិច្ចព្រមព្រៀងមួយ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm