អគ្គលេខាធិការ​សហព័ន្ធ​ប្រដាល់​សកល​ចាត់​ទុក​សមិទ្ធផល​បោះ​ជុំរុំ​ហាត់ និង​ប្រកួត​នៅ​ថៃ​ជា​សញ្ញា​វិជ្ជមាន​ត្រៀម​ស៊ី​ហ្គេម​

2022/04/12 10:43:57 am        155

​ប្រដាល់​សកល៖ លោក ប៊ុ​យ សុ​ភ័​ណ្ឌ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានចាត់ទុក​សមិទ្ធផលនៃ​ការបោះ​ជុំរុំ​ហ្វឹកហាត់ និង​ចូលរួម​ប្រកួត​លក្ខណៈ​អន្ដរជាតិ​រយៈពេល​ជាង ២​សប្ដាហ៍នៅ​ប្រទេស​ថៃរបស់​កីឡាករ​ជម្រើសជាតិ​កម្ពុជា ៣​រូបកាលពី​ថ្មីៗគឺជា​សញ្ញាណ​ដ៏​ល្អសម្រាប់​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាមនា​ខែឧសភា​ខាងមុខ។​

​ការលើកឡើង​នេះបន្ទាប់ពី​កីឡាករ​ប្រដាល់សកល​កម្ពុជា ៣​រូបរួមមាន​កីឡាករ ​សៅ រង្ស៊ី​, ទូច ដេវីត និង​កីឡាករ វី សុ​ភ័ស បាន​បោះជុំរុំ​ហ្វឹកហាត់​ជិត ១​សប្ដាហ៍ពីថ្ងៃ​ទី​២៦ ដល់​ថ្ងៃទី​៣១ ខែមីនា មុន​បន្ដ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Thailand Open International Boxing Tournament 2022 នៅ​ខេត្ត Phuket ប្រទេស​ថៃចាប់ពី​ថ្ងៃទី​០១ រហូតដល់​ថ្ងៃទី​១០ ខែមេសា​កន្លងទៅដោយ​ទទួលបាន​លទ្ធផល​ល្អប្រសើរ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ប៊ុ​យ សុ​ភ័​ណ្ឌ។​

​គួរ​បញ្ជាក់ថា ការបោះ​ជុំរុំ​ហ្វឹកហាត់ និង​ប្រកួត​លក្ខណៈ​អន្ដរជាតិនៅ​ប្រទេស​ថៃ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា និង​សមាគម​កីឡាប្រដាល់​សកល​ថៃ ដោយ​ភាគី​ថៃបាន​ឧបត្ថម្ភ​ការ​ស្នាក់នៅ ហូបចុក និង​ហ្វឹកហាត់។ ប៉ុន្ដែ​ក្រោយ​បញ្ចប់​បេសកកម្ម​បោះជុំរុំ​ហាត់ និង​ប្រកួត​នេះ ក្រុម​កីឡាករ​ប្រដាល់សកល​ជម្រើសជាតិ​ទាំង ៣​រូបពុំទាន់​ត្រឡប់មក​កម្ពុជា​នោះទេ ដោយ​ពួកគេ​បន្ដ​ហ្វឹកហាត់​នៅ​ថៃរហូតដល់​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​វៀតណាម​តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        143
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        155
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        159

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm