Neymar ចេញមុខសុំទោសក្រោយទះកំផ្លៀងកូនប្រុស Robinho ពេលហ្វឹកហាត់

2026/05/07 05:43:21 pm        297

Neymar បានចេញមុខសុំទោសជាសាធារណៈទៅកាន់មិត្តរួមក្រុម Robinho Jr បន្ទាប់ពីរូបគេបានទទួលស្គាល់ថាខ្លួន បានធ្វើជ្រុលហួសហេតុ ក្រោយមានហេតុការណ៍កីឡាករវ័យក្មេងរូបនេះមួយកំផ្លៀងអំឡុងពេលហ្វឹកហាត់ជាមួយ Santos FC។

យោងតាមសេចក្តីរាយការណ៍ Robinho Jr វ័យ ១៨ ឆ្នាំ បានចោទថា Neymar បានទះមុខគេយ៉ាងខ្លាំង បន្ទាប់ពីខ្សែប្រយុទ្ធវ័យក្មេងរូបនេះញាក់បាល់ផុត Neymar អំឡុងពេលហ្វឹកហាត់។

ក្រោយកើតហេតុ Santos បានបើកការស៊ើបអង្កេតផ្ទៃក្នុង ប៉ុន្តែក្លិបបានបញ្ជាក់កាលពីថ្ងៃអង្គារថា បញ្ហានេះត្រូវបានដោះស្រាយរួចរាល់ហើយ។

Neymar បាននិយាយថា៖ «បើអ្នកចង់បានការសុំទោសជាសាធារណៈ នេះគឺជាការសុំទោសរបស់ខ្ញុំ។ ខ្ញុំទទួលស្គាល់ថា ខ្ញុំមានប្រតិកម្មហួសហេតុ ហើយខ្ញុំមិនគួរធ្វើបែបនោះទេ»។

អតីតតារារបស់ FC Barcelona និង PSG ដែលជាអ្នករកគ្រាប់បាល់ច្រើនជាងគេឱ្យក្រុមជម្រើសជាតិប្រេស៊ីលរូបនេះបានបន្ថែមថា៖ «មនុស្សគ្រប់គ្នាសុទ្ធតែធ្វើធ្លាប់ធ្វើខុស។ វាជាកំហុសរបស់ខ្ញុំ ហើយក៏ជាកំហុសរបស់គាត់ដែរ ប៉ុន្តែខ្ញុំធ្វើខុសធ្ងន់ជាង។ គាត់ជាក្មេងម្នាក់ដែលខ្ញុំស្រឡាញ់ និងមានភាពស្និទ្ធស្នាលជាពិសេស។»

ក្នុងការប្រកួត Copa Sudamericana ដែល Santos ស្មើ ១-១ ជាមួយ Recoleta កាលពីថ្ងៃអង្គារ Neymar បានអបអរការរកគ្រាប់បាល់របស់ខ្លួន ដោយរត់ទៅអោប Robinho Jr ដែលជាកូនប្រុសរបស់អតីតខ្សែប្រយុទ្ធប្រេស៊ីល Robinho។

ជាមួយគ្នានេះ Robinho Jr ក៏បានបញ្ជាក់ថា Neymar បានដឹងភ្លាមៗថា ខ្លួនធ្វើហួសព្រំដែន និងបានសុំទោសគេជាច្រើនដង។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះបាននិយាយថា៖ «វាជាស្ថានភាពដែលធ្វើឱ្យខ្ញុំអន់ចិត្ត ព្រោះ Neymar គឺជានិមិត្តរូបរបស់ខ្ញុំតាំងពីក្មេង។ ប៉ុន្តែឥឡូវនេះអ្វីៗបានដោះស្រាយរួចហើយ ហើយខ្ញុំនៅតែគោរព និងស្រឡាញ់គាត់ដដែល»៕ អត្ថបទ៖នាង សុភាវុធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        113
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        124
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        130

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm