អ៊ុយ​ក្រែ​ន៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ក្នុង​ទីក្រុង Mariupol​ ដោយ​ចោទ​រុស្ស៊ី​ពី​បទ​រំលោភ​សិទ្ធិមនុស្ស

2022/04/12 05:54:22 pm        830

​អ៊ុយ​ក្រែ​ន​៖ កាលពី​ថ្ងៃ​ចន្ទ​ប្រទេស​អ៊ុយ​ក្រែ​ន​បាន​និយាយ​ថា មនុស្ស​រាប់​​ម៉ឺន​នាក់​ទំនងជា​ត្រូវ​បាន​សម្លាប់​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​នៅ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង Mariupol ខណៈ​អង្គភាព​ស៊ើបអង្កេត​សិទ្ធិមនុស្ស​របស់​ប្រទេស​នេះ បាន​ចោទ​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់​នេះ​ពី​បទ​ធ្វើ​ទារុណ​កម្ម​ និង​ប្រហារ​ជីវិត​។

​ពុំ​មាន​របាយការណ៍​បញ្ជាក់​ទេ​កាលពី​ថ្ងៃ​ចន្ទ​អំពី​ការ​លើក​ឡើង​ថា ​មានការ​ប្រើប្រាស់​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol​។ ​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky បាន​និយាយ​ថា រុស្ស៊ី​អាច​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​របស់​លោក និង​បាន​អំពាវនាវ​ដល់​បណ្ដា​ប្រទេស​លោក​ខាង​លិច​ដាក់​ទណ្ឌកម្ម​ធ្ងន់ធ្ងរ​លើ​ទីក្រុង Moscow។ ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​លោក Zelensky បាន​និយាយ​ថា ​ពួក​លោក​ចាត់​ទុក​រឿង​នេះ​ធ្ងន់ធ្ងរ​បំផុត។ លោក​ពុំបាន​និយាយ​ទេ​ថា ​អាវុធ​គីមី​ទាំងនោះ​ត្រូវ​គេ​ប្រើ​រួចហើយ​។

​អ្នកការទូត​ជាន់ខ្ពស់​របស់​ទីក្រុង​ឡុង​ដ៍​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា ចក្រភព​អង់គ្លេស​កំពុង​ព្យាយាម​ផ្ទៀងផ្ទាត់​ថា រុស្ស៊ី​ពិតជា​បាន​ប្រើ​អាវុធ​គីមី​នៅ​ក្នុង​ទីក្រុង Mariupol មែន​ឬ​ក៏​យ៉ាងណា​។ ​ចំណែក​ភាគី​ខាង​រុស្ស៊ី​វិញ​បាន​ច្រានចោល​ការចោទប្រកាន់​ដែល​ថា ​ខ្លួន​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម អំឡុង​ការ​វាយ​រុល​ទៅ​មុខ​របស់​ខ្លួន​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        69
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        66
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        64

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm