ចិនរិះគន់ការបាញ់មីស៊ីលប្រយុទ្ធលើកដំបូងរបស់ជប៉ុនក្រោយសង្គ្រាមលោកលើកទីពីរ នៅក្រៅប្រទេស

2026/05/07 06:51:24 pm        129

អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃពុធ ៦ឧសភា សប្ដាហ៍នេះ ថាកងកម្លាំងស្តាំនិយមរបស់ជប៉ុនកំពុងជំរុញឱ្យមានការបង្កើនល្បឿននៃការបង្កើតយោធាឡើងវិញ ដោយបន្ថែមថា ចរឹតយោធានិយមបែបថ្មីរបស់ប្រទេសជប៉ុន កំពុងកើនឡើង និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានធ្វើអត្ថាធិប្បាយបែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ជាការឆ្លើយតបទៅនឹងសំណួរអំពីរបាយការណ៍ដែលនិយាយថា ជប៉ុនទើបតែបាញ់មីស៊ីលប្រភេទ Type 88 នៅក្នុងសមយុទ្ធយោធារួមគ្នាដែលមានឈ្មោះថា "Balikatan" រវាងសហរដ្ឋអាមេរិក និងហ្វីលីពីន ជាលើកដំបូងដែលជប៉ុនបានបាញ់មីស៊ីលប្រយុទ្ធនៅក្រៅប្រទេសចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។

លោក Lin បាននិយាយថា ជប៉ុនមានកំហុសប្រវត្តិសាស្ត្រយ៉ាងធ្ងន់ធ្ងរចំពោះការឈ្លានពាន និងរបប អាណានិគមរបស់ខ្លួនលើប្រទេសអាស៊ីអាគ្នេយ៍ រួមទាំងហ្វីលីពីនផងដែរ។ នៅក្នុងឆ្នាំពិសេសរម្លឹកដល់ខួប៨០ឆ្នាំ នៃការបើកតុលាការសឹកអន្តរជាតិតូក្យូ អតីតអ្នកឈ្លានពានបានបរាជ័យក្នុងការឆ្លុះបញ្ចាំងយ៉ាងស៊ីជម្រៅអំពីឧក្រិដ្ឋកម្មប្រវត្តិសាស្ត្ររបស់ខ្លួន។ ផ្ទុយទៅវិញ ខ្លួនបានបញ្ជូនកងកម្លាំងយោធាទៅក្រៅប្រទេស និងបាញ់មីស៊ីលប្រយុទ្ធ ក្រោមលេសនៃអ្វីដែលហៅថា "កិច្ចសហប្រតិបត្តិការសន្តិសុខ"។

លោក Lin បានបញ្ជាក់ថា និន្នាការនេះបង្ហាញជាថ្មីម្តងទៀតថា កងកម្លាំងស្តាំនិយមរបស់ប្រទេសជប៉ុនកំពុងជំរុញប្រទេសនេះឱ្យពន្លឿនដំណើរការបង្កើតយោធាឡើងវិញ ដោយទម្លាយការរឹតបន្តឹងជាប់លាប់នៃគោលនយោបាយផ្តោតលើការការពារជាតិទាំងស្រុងរបស់ខ្លួន ក៏ដូចជាច្បាប់អន្តរជាតិ និងក្នុងស្រុកដែលពាក់ព័ន្ធ។ គោលនយោបាយ និងសកម្មភាពមួយចំនួនរបស់ខ្លួនបានដើរហួសពីវិសាលភាពនៃស្វ័យការពារ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        70
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        67
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm