កូរ៉េខាងជើង៖ ខ្លួនមិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរទេ

2026/05/07 06:57:29 pm        58

បេសកជនរបស់ប្រទេសកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានប្រកាសថាទីក្រុងព្យុងយ៉ាង មិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីអាវុធអាតូមិកនោះទេ ហើយគ្មានសម្ពាធពីខាងក្រៅណាមួយនឹងផ្លាស់ប្តូរឋានៈរបស់ខ្លួនជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះដែរ។

សេចក្តីថ្លែងការណ៍របស់ឯកអគ្គរដ្ឋទូត លោក Kim Song ដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើឡើងនៅពេលដែលសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត បានរិះគន់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅក្នុងសន្និសីទអង្គការសហប្រជាជាតិដែលកំពុងដំណើរការពិនិត្យឡើងវិញនូវសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT)។

ទីក្រុងព្យុងយ៉ាង បានដកខ្លួនចេញពីសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) ក្នុងឆ្នាំ២០០៣ ហើយចាប់តាំងពីពេលនោះមក បានធ្វើការសាកល្បងនុយក្លេអ៊ែរចំនួន៦លើក ដែលជំរុញឱ្យមានទណ្ឌកម្មជាច្រើនពីក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ប្រទេសនេះ ត្រូវបានគេជឿថាមានក្បាលគ្រាប់នុយក្លេអ៊ែររាប់សិបគ្រាប់។ យោងតាមទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េផ្លូវការបានឲ្យដឹងថា លោក Kim បាននិយាយថា «នៅក្នុងសន្និសីទពិនិត្យឡើងវិញសន្ធិសញ្ញាមិនរីកសាយអាវុធនុយក្លេអ៊ែរ (NPT) លើកទី១១ ដែលកំពុងដំណើរការនៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនដែលដើរតាមការដឹកនាំរបស់ខ្លួន កំពុងចោទសួរដោយគ្មានមូលដ្ឋានអំពីស្ថានភាពបច្ចុប្បន្ន និងការអនុវត្តសិទ្ធិដែនអធិបតេយ្យភាព»។ លោកបាននិយាយបន្ថែមថា «ឋានៈរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ នឹងមិនផ្លាស់ប្តូរទេដោយផ្អែកលើការអះអាងវោហាសាស្ត្រពីខាងក្រៅ ឬបំណងជាឯកតោភាគី»។ ដើម្បីបញ្ជាក់ឱ្យច្បាស់ជាថ្មីម្តងទៀត សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ នឹងមិនជាប់កាតព្វកិច្ចដោយសន្ធិសញ្ញាណាមួយស្តីពីការមិនរីកសាយអាវុធនុយក្លេអ៊ែរឡើយ មិនថាក្នុងកាលៈទេសៈណាក៏ដោយ»។ វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកហូម បានរាយការណ៍ថា រដ្ឋដែលមានអាវុធនុយក្លេអ៊ែរចំនួន៩ រួមមានប្រទេសរុស្ស៊ី សហរដ្ឋអាមេរិក បារាំង ចក្រភពអង់គ្លេស ចិន ឥណ្ឌា ប៉ាគីស្ថាន អ៊ីស្រាអែល និងប្រទេសកូរ៉េខាងជើង មានក្បាលគ្រាប់នុយក្លេអ៊ែរចំនួន ១២.២៤១ គ្រាប់នៅក្នុងខែមករា ឆ្នាំ២០២៥។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        126
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm