យុទ្ធនាការជំរឿនមន្ត្រីនឹងបន្តពង្រីកទៅកាន់ខេត្តទាំង២៤ ក្រោយអនុវត្តដោយជោគជ័យនៅរាជធានីភ្នំពេញ

2026/05/07 07:43:40 pm        168

យុទ្ធនាការជំរឿនមន្ត្រីរាជការជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នឹងឈានចូលដល់ដំណាក់កាលថ្មីមួយទៀត ដោយបន្តពង្រីកការអនុវត្តទៅកាន់រដ្ឋបាលខេត្តទាំង២៤ បន្ទាប់ពីយុទ្ធនាការនេះបានបិទបញ្ចប់ដោយជោគជ័យ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

ដើម្បីបន្តការងារប្រកបដោយប្រសិទ្ធភាព គណៈកម្មការបានប្រជុំតម្រង់ទិសក្រុមការងារ សម្រាប់ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងទិន្នន័យមន្ត្រីនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណ: កម្រិតបឋមសិក្សា និងមត្តេយ្យសិក្សានៅរដ្ឋបាលខេត្តទាំង២៤» នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមុខងារសាធារណៈ។ កិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីជំនាញ តំណាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមការងារជំរឿន សរុបប្រមាណ ៤០រូប ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែងនៅតាមសាលាបឋមសិក្សា និងមត្តេយ្យសិក្សាទាំង២៤ខេត្ត ពីមន្រ្តីជំនាញនៃក្រសួងអប់រំ ជាមួយនឹងប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្រ្តីរបស់ក្រសួងមុខងារសាធារណៈ ដើម្បីធានាឱ្យបាននូវទិន្នន័យរួមមួយដែលមានភាពច្បាស់លាស់ និងឯកភាពគ្នា។

ទិន្នន័យដែលទទួលបានពីការធ្វើជំរឿននេះ នឹងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលចូលរួមលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងរដ្ឋបាលសាធារណៈ ដែលអាចផ្តល់ជាមូលដ្ឋានក្នុងការគ្រប់គ្រងស្ថានភាពមន្ត្រី ការរៀបចំផែនការ និងការជ្រើសរើសមន្ត្រីបំពេញបន្ថែមឱ្យចំគោលដៅដែលខ្វះខាតពិតប្រាកដ។ ទិន្នន័យទាំងនោះ នឹងត្រូវបញ្ចូលទៅក្នុងប្រព័ន្ធបច្ចេកវិទ្យាដែលបង្កលក្ខណៈងាយស្រួលក្នុងការគ្រប់គ្រងការប្រែប្រួលស្ថានភាពមន្រ្តី ការបើកបៀវត្ស ការដំឡើងថ្នាក់ ឋានន្តរសក្តិ និងអត្ថប្រយោជន៍ផ្សេងៗទៀត។ ទន្ទឹមនេះ ការធ្វើជំរឿនមន្ត្រី នឹងជួយពង្រឹងប្រសិទ្ធភាពស្ថាប័ន តាមរយៈការគ្រប់គ្រងបាននូវរចនាសម្ព័ន្ធជាក់ស្តែង និងចំនួនមន្ត្រីដែលបំពេញការងារពិតប្រាកដ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព នៃការចំណាយថវិកាជាតិ។

គួររំលឹកផងដែរថា នាពេលកន្លងមក យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈក្នុងរាជធានីភ្នំពេញ បានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយបានចុះធ្វើជំរឿននៅតាមវិទ្យាល័យ អនុវិទ្យាល័យ បឋមសិក្សា និងមត្តេយ្យសិក្សា សរុបចំនួន ២៥០សាលារៀន ដែលស្ថិតនៅក្នុងភូមិសាស្ត្ររដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        471

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm