ខេត្ត​បាត់ដំបង​រៀបចំ​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​សម្ព័ន្ធ​ប៊ូល និង​ប៉េតង់​ខេត្ត​

2022/04/12 06:06:22 pm        106

ប៉េតង់៖ ការប្រកួត​កីឡា​ប៊ូល និង​ប៉េតង់​ប្រចាំ​សម្ព័ន្ធ​ប៊ូល និង​ប៉េតង់​មន្ទីរអប់រំ យុវជន និង​កីឡា​ឆ្នាំ​២០២២ បាន​បញ្ចប់ការប្រកួត​ជា​ផ្លូវការ បន្ទាប់ពី​ដំណើរការ​ប្រកួត​តាំងពី​ថ្ងៃ​ទី​១០ ខែ​មេសា​កន្លង​មក​នេះ​។ ​យោង​តាម​រយៈ​ការ​បញ្ជាក់​ថា​ ការប្រកួត​នេះ​ធ្វើឡើង​ក្នុង​វិញ្ញាសា​ប្រកួត​ ៣​នាក់​ទល់នឹង​ ៣​នាក់​មិន​កំណត់​អាយុ​មាន​ ១៦​ក្រុម​ចូលរួម និង​វិញ្ញាសា​យុវជន យុវនារីអាយុ​ក្រោម ​១៨​ឆ្នាំ ៣​នាក់​ទល់នឹង ​៣​នាក់មាន ​៦​ក្រុម​ចូលរួម​ប្រកួត សរុប​កីឡាករ​-កីឡា​ការិនី​ចំនួន​ ៨៨​នាក់​។​

​លោក ប៊ុន បូរ៉ាន់ ប្រធាន​ការិយាល័យ​កីឡា​នៃ​មន្ទីរអប់រំ​ យុវជន និង​កីឡា​ខេត្ត​បាត់ដំបង​លើក​ឡើង​ថា ការប្រកួត​នេះ​សំដៅ​ឱ្យ​ក្រុម​កីឡាករ-កីឡា​ការិនី​នៅ​ខេត្ត​បាត់ដំបង​ឱ្យ​មាន​ឱកាស​ចូលរួម​ប្រកួត​ប្រជែង ចែករំលែក​បទពិសោធន៍ ពង្រឹង​កាយសម្បទា​មាំមួន បង្កើន​កម្លាំង​បញ្ញា​ស្មារតី ឈ្លាសវៃ ពិសេស​ជាង​នេះ​ទៀតក្រុម​ដែល​ចូលរួម​ប្រកួត​ទាំងអស់​ទទួល​បាន​នូវ​បទពិសោធន៍ បច្ចេកទេស និង​ច្បាប់​ប្រកួតកីឡា​ប៊ូល និង​ប៉េតង់​ផង​ដែរ​។​ ​លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ ​យុវជន និង​កីឡា​បាន​កើត​សរសើរ​ដល់​កីឡាករ-កីឡា​ការិនី​ទាំងអស់​ដែល​យក​អស់​កម្លាំងកាយ​ចិត្ត​ចូលរួម​ប្រកួត ក្នុង​ន័យ​ធ្វើ​ឱ្យ​កីឡា​ប៊ូល និង​ប៉េតង់ខេត្ត​បាត់ដំបង​កាន់តែ​ខ្លាំង​ជា​លំដាប់​។​

​ចំពោះ​លទ្ធផល​នៃ​ការប្រកួត វិញ្ញាសា​យុវនារី​អាយុ​ក្រោម ​១៨​ឆ្នាំលេខ​១ ​បាន​ទៅ​ក្លិប​អប់រំ​កាយ និង​កីឡា, លេខ​២ ​បាន​ទៅ​ក្លិប​ហនុមាន​ស្រុក​សំឡូត និង​លេខ​៣ ​បាន​ទៅលើ​ក្រុម​ឥន្ទ្រីយ៍​អប់រំ​ស្រុក​ថ្មគោល​។ វិញ្ញាសា​យុវជន​អាយុ​ក្រោម ​១៨​ឆ្នាំលេខ​១ ក្លិប​អប់រំ​កាយ និង​កីឡា និងលេខ​២ ​ក្លិប​ឥន្ទ្រីយ៍​អប់រំ​ស្រុក​ថ្មគោល​។​ ​ដោយឡែក​វិញ្ញាសា​ជា​ក្រុម​បុរស​មិន​កំណត់​អាយុ ក្លិប​ខ្លា​ស​ដណ្ដើម​បាន​ជើងឯក ចំណែក​បក្សី​ស្លាប​ដែក​ជើងឯក​រង ខណៈ​ឆ្មា​ប្រាក់​សែន​ជ័យ​បញ្ចប់​នៅ​ចំណាត់ថ្នាក់​លេខ​៣៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm