Lukaku មិន​មាន​វត្តមាន​ទេ​ពេល Chelsea ទៅ​ទឹកដី Real Madrid យប់​នេះ

2022/04/12 06:19:21 pm        222

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​ជួរមុខ​របស់​ក្រុមបាល់ទាត់​តោ​ខៀវ Chelsea, Romelu Lukaku នឹង​មិន​មាន​វត្តមាន​ឡើយ​ពេល Chelsea ទៅ​ទឹកដី Real Madrid រាត្រី​នេះ​ជើង​ទី២ វគ្គ ៨ក្រុម​ចុងក្រោយ UEFA Champions League​។ ​​កីឡាករ​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ​ត្រូវ​បាន​ផ្លាស់​ចេញ​កាលពី​ជើង​ទី១ ដោយសារ​របួស​ដែល​បាន​ធ្វើ​ឱ្យ​គេ​អវត្តមាន​ពី​ការប្រកួត​កាលពី​ថ្ងៃ​សៅរ៍​ផង​ដែរ​ដែល Chelsea យកឈ្នះ​នៅ​ទឹកដី Southampton ៦-០ នោះ​។

​​តែ​ប្រធាន​ក្រុម​សញ្ជាតិ​អេ​ស្ប៉ា​ញ Cesar Azpilicueta បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កំណើត​របស់​ខ្លួន​ផង​ដែរ​ បន្ទាប់ពី​អវត្តមាន​កាលពី​ថ្ងៃ​សៅរ៍​ដោយសារ​កូ​វីដ​-១៩​។ ​​កីឡាករ Callum Hudson-Odoi និង Ben Chilwell នៅតែ​បន្ត​អវត្តមាន​ដោយសារ​របួស​ខ្នង និង​ជង្គង់​។ ​​Chelsea កំពុង​តាម​ពីក្រោយ Real Madrid ២គ្រាប់​បន្ទាប់ពី​ក្រុម​របស់​លោក Carlo Ancelotti យកឈ្នះ​នៅ Stamford Bridge ៣-១ នៅ​ជើង​ទី១​។

​​គិត​មកដល់ពេលនេះ Chelsea ធ្លាប់​ស៊ុត​បញ្ចូល​ទី​នៅ​ក្រៅ​ទឹកដី​លើស​ពី ២​គ្រាប់​នៅ​វគ្គ​ចាញ់​ធ្លាក់​បែប​នេះ​តែ ១​លើក​ប៉ុណ្ណោះ​តាំងពី​រដូវ​កាល ២០០៨-០៩ ដែល​យកឈ្នះ Liverpool ៣-១ នៅ Anfield​។​ ​​ចំណែកឯ Karim Benzema ដែល​កំពុង​មាន​ទម្រង់​ឡើង​ខ្លាំងនឹង​បន្ត​ជា​ឧបសគ្គ​សម្រាប់​ក្រុម​លោក Thomas Tuchel ដដែល បន្ទាប់ពី​កីឡាករ​បារាំង​រូប​នេះ​ធ្វើ​បាន Hat-Trick នៅ​ជើង​ទី​១ និង​មាន​គ្រាប់​បាល់​សរុប ១១គ្រាប់​នៅ UCL រដូវ​កាល​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        110
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        123
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        129

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm