ឃីកបុកស៊ីង រៀបចំវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ មុនបើកសង្វៀនថ្មី នាពាក់កណ្ដាលខែនេះ

2026/05/07 09:17:06 pm        268

សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិជាថ្មី ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា និងមានការគាំទ្រពីវិស័យឯកជន ដើម្បីពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស ដោយមានការចូលរួមពីគ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង មុនបើកទំព័រថ្មី សម្រាប់សង្វៀនកីឡាឃីកបុកស៊ីង ដែលគ្រោងចាប់ផ្ដើមដំណើរការប្រកួតសប្ដាហ៍ដំបូង នាពាក់កណ្ដាលខែឧសភា ឆ្នាំ២០២៦។

ឯកឧត្តម ហេង សុខឃន ប្រធានសហព័ន្ធ បានឲ្យដឹងថា វគ្គនេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ដោយមានសិក្ខាកាមចំនួន ៦០រូប ចូលរួម និងមានការអញ្ជើញធ្វើបទបង្ហាញ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ផ្ទាល់ពីលោក Nasser Nassiri ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងអាស៊ី។ ពិធីបើកវគ្គនេះ ក៏មានការចូលរួមពីមន្ដ្រីតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ឯកឧត្តមបន្ដថា នេះគឺជាការបើកទំព័រថ្មីមួយ សម្រាប់កីឡាឃីកបុកស៊ីងកម្ពុជា ក្នុងការពង្រឹងសមត្ថភាព បច្ចេកទេស ដល់គ្រប់ភាគីពាក់ព័ន្ធ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតឃីកបុកស៊ីងប្រចាំសប្ដាហ៍ ក្រោមការឧបត្ថម្ភរបស់ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស សំដៅសម្រួចបានគុណផលកីឡាករ-កីឡាការិនី សម្រាប់ប្រកួតប្រជែងកម្រិតអន្ដរជាតិ និងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះជើងឯកអាស៊ី ឆ្នាំ២០២៦ នាខែធ្នូ ហើយក៏ជាការរួមចំណែកលើកស្ទួយគុនខ្មែរ តាមរយៈធនធានកីឡាករឃីកបុកស៊ីង នេះផងដែរ។

ជាមួយគ្នា លោក Nasser Nassiri បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ដែលបានចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ជាថ្មី ដល់អាជ្ញាកណ្ដាលចៅក្រម គ្រូបង្វឹក និងកីឡាករ-កីឡាការិនីនៅកម្ពុជា ពិសេសលោកបានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហព័ន្ធ ក្នុងការពង្រឹងសមត្ថភាពធនធានមនុស្ស តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល និងការប្រកួតផ្សេងៗ ។ ទាំងអស់នេះ លោកសង្ឃឹមថា វិស័យកីឡាឃីកបុកស៊ីងកម្ពុជា នឹងកាន់តែរីកចម្រើន ហើយទទួលបានជោគជ័យថ្មីៗបន្ថែមទៀត នាថ្ងៃអនាគត៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm