PSG ទម្លាក់ Bayern Munich ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់គ្នា

2026/05/07 02:29:59 pm        105

ក្រុមការពារតំណែងជើងឯក Paris Saint Germain ជាថ្មីម្តងទៀតកក់កៅអីវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ពីររដូវកាលជាប់គ្នាក្រោយយកឈ្នះ Bayern Munich សរុបទាំងពីរជើង ៦-៥។

ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទីពីរនៅទឹកដីអាល្លឺម៉ង់ មិនមានគ្រាប់បាល់ច្រើនដូចជើងទីមួយនៅទឹកដីបារាំងឡើយ តែក្រុមទាំងពីរនៅតែរក្សាទម្រង់លេងប្រយុទ្ធដូចគ្នាដដែលតែរកគ្រាប់បាល់មិនបានច្រើនដូចមុន។

ការប្រកួតបានត្រឹមតែ ៣ នាទីប៉ុណ្ណោះក្រុមភ្ញៀវ PSG រកបានគ្រាប់នាំមុខមុនដោយ Ousmane Dembele ធ្វើឱ្យក្រុមរបស់លោក Luis Enrique បង្កើនគម្លាតនាំមុខដល់ ២ គ្រាប់។

ក្រុមទាំងពីរមានឱកាសប្រយុទ្ធរកគ្រាប់បាល់បន្ថែមទៀតប្រហាក់ប្រហែលគ្នា តែហាក់ខ្ជះខ្ជាយនៅពេលបញ្ចប់ទី។

ក្រុមរបស់លោក Vincent Kompany ដែលជឿជាក់ថាខ្លួនអាចយកឈ្នះ និងឡើងវគ្គផ្តាច់ព្រ័ត្រនោះ ត្រូវរង់ចាំដល់នាទីចុងក្រោយបំផុតនៃការប្រកួតទើបរកគ្រាប់តាមស្មើ ១-១ បានដោយ Harry Kane នៅនាទីទី ៩០+៤ ទៅហើយ។

ចប់ការប្រកួត Bayern Munich ១-១ Paris Saint Germain និងសរុបទាំងពីរជើងក្រុមបារាំងឈ្នះ ៦-៥។

Paris Saint Germain នៅពេលនេះត្រូវបន្តដំណើរឡើងវគ្គផ្តាច់ព្រ័ត្រជួបកាំភ្លើងធំ Arsenal ដែលយកឈ្នះ Atletico Madrid ឡើងវគ្គផ្តាច់ព្រ័ត្រលើកដំបូងក្នុងរយៈពេល ២០ ឆ្នាំ។

ជំនួបវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅទីក្រុង Budapest ប្រទេសហុងគ្រីថ្ងៃសៅរ៍ទី ៣០ ខែឧសភានេះ វេលាម៉ោង ១១ យប់(ម៉ោងនៅកម្ពុជា)៕អត្ថបទ៖នាង សុភាវុធ


អត្ថបទដែលទាក់ទង

PSG ទម្លាក់ Bayern Munich ឡើងវគ្គផ្តាច់ព្រ័ត្រ Champions League ពីររដូវកាលជាប់គ្នា
2026/05/07 02:29:59 pm        1
ឃីកបុកស៊ីង រៀបចំវគ្គបំប៉នអាជ្ញាកណ្ដាល-ចៅក្រមកម្រិតអន្ដរជាតិ មុនបើកសង្វៀនថ្មី នាពាក់កណ្ដាលខែនេះ
2026/05/07 02:17:06 pm        1
Manchester United មិនមានគម្រោងនាំយក Marcus Rashford ត្រឡប់ចូលក្រុមធំរដូវកាលក្រោយវិញឡើយ
2026/05/07 01:29:12 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អាជ្ញាធរភ្នំពេញផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងអនុក្រឹត្យលេខ ០៣ ដល់ម្ចាស់ទីតាំងស្នាក់នៅប្រមូលផ្តុំ ដើម្បីរួមគ្នាលុបបំបាត់បទល្មើសទាំងស្រុង

2026/05/07 06:12:25 pm
​កងទ័ពអ៊ីស្រាអែលអះអាងថា ខ្លួនបានវាយប្រហារគោលដៅក្រុមហេសបូឡាចំនួន ១៥កន្លែង នៅក្នុងប្រទេសលីបង់
2026/05/07 06:04:07 pm
​រុស្ស៊ីនឹងបំផ្លាញឧស្សាហកម្មរបស់អាល្លឺម៉ង់ និងអឺរ៉ុបទាំងមូល ប្រសិនបើសង្គ្រាមផ្ទុះឡើង
2026/05/07 06:00:59 pm
​អ៊ីរ៉ង់៖ គោលនយោបាយទិដ្ឋាការរបស់អាមេរិក មិនត្រូវប៉ះពាល់ដល់ក្រុមជម្រើសជាតិ ក្នុងព្រឹត្តិការណ៍ World Cup
2026/05/07 05:57:16 pm
​ប៉ាគីស្ថានព្រមានពីការឆ្លើយតបយ៉ាងខ្លាំងចំពោះការវាយប្រហារណាមួយ នៅខួបនៃការប៉ះទង្គិចជាមួយឥណ្ឌា
2026/05/07 05:52:42 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/04 04:43:20 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/04 02:40:55 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/02 11:53:24 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am