អាជ្ញាធរខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុលផ្លូវលេខ១៤២ ក្នុងស្រុកភ្នំស្រួច ក្រោយ​រងការ​ខូចខាត​ដោយទឹកជំនន់

2026/05/07 02:54:32 pm        169

កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានជំរុញឱ្យអាជ្ញាធរស្រុកភ្នំស្រួច និងអង្គភាពពាក់ព័ន្ធពន្លឿនការជួសជុល ផ្លូវលេខ១៤២ ឡើងវិញ ក្រោយរងគ្រោះខូចខាតដោយទឹកជំនន់ កាលពីឆ្នាំកន្លងទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយផ្លូវនេះ ។

នៅក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរស្រុក និងដៃគូពាក់ព័ន្ធ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍ថា ផ្លូវលេខ១៤២ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៤ ស្ថិតក្នុងឃុំតាំងស្យា ស្រុកភ្នំស្រួច ទៅរង្វង់មូលកន្ទួត នៃស្រុកឱរ៉ាល់មានប្រវែងប្រមាណជាង ៤៨គីឡូម៉ែត្រ បានរងការខូចខាតធ្ងន់ធ្ងរ ដោយសារទឹកជំនន់ បង្កឱ្យមានការពិបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូន ដែលទាមទារឱ្យមានការជួសជុលនិងថែទាំឡើងវិញ ។

ឯកឧត្តមបានបន្តថា ផ្លូវមួយខ្សែនេះ បច្ចុប្បន្នកំពុងក្លាយជាផ្លូវ ដែលមានសក្តានុពលខ្លាំង និងមមាញឹកក្រោយកើតមានតំបន់សេដ្ឋកិច្ច និងរោងចក្រ ហើយក៏កំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ តាមរយៈការធ្វើដំណើរ និងដឹកជញ្ជូនកសិផល នៃស្រុកទាំងពីរ ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ថា ការជួសជុលកំណាត់ផ្លូវលេខ១៤២នេះ គឺបានការចូលរួមពីវិស័យឯកជន និងមន្ទីរជំនាញពាក់ព័ន្ធជុំវិញខេត្តហើយដើម្បីធានាដល់ការប្រើប្រាស់យូរអង្វែង សូមជំរុញ និងក្រើនរំឭកដល់មន្ត្រីបច្ចេកទេស ឱ្យបង្កើនការយកចិត្តទុកដាក់ ពង្រឹងគុណភាព និងស្តង់ដារផ្លូវ ។ ក្រោយការជួសជុលរួចរាល់ ម្ចាស់អាជីវកម្មនានា និងអ្នកដឹកជញ្ជូនគ្រប់ប្រភេទ ត្រូវបញ្ឈប់ការដឹកលើសទម្ងន់ ដែលនាំឱ្យផ្លូវបាក់ស្រុត មិនអាចធានាដល់ប្រើប្រាស់ បានយូរអង្វែង៕ អត្ថបទ​ បាន​ សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ
2026/05/09 03:16:05 pm        1
សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
2026/05/09 03:04:53 pm        1
មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
2026/05/09 02:07:38 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ នាំយកឱកាសការងារពិសេសទាំងក្នុង និងក្រៅប្រទេសជូនអតីតពលករ និងយុវជននៅក្នុងខេត្តឧត្តរមានជ័យ

2026/05/09 03:16:05 pm
​សម្តេចប្រធានរដ្ឋសភា អំពាវនាវដល់ពលរដ្ឋបន្តរក្សាស្មារតីសាមគ្គីជាតិ គាំទ្ររាជរដ្ឋាភិបាល ដើម្បីប្រែក្លាយការគំរាមកំហែង និងបញ្ហាប្រឈមនានា ទៅជាឱកាសពង្រឹងសេដ្ឋកិច្ច និងខឿនការពារជាតិ
2026/05/09 03:04:53 pm
​មន្ត្រីសុខាភិបាល OD មេគង្គ អំពាវនាវអាណាព្យាបាលនាំកូនៗអាយុក្រោម៥ឆ្នាំ ទៅទទួលថ្នាំបន្តក់គ្រុនស្វិតដៃជើង
2026/05/09 02:07:38 pm
​អភិបាលខេត្តកោះកុង ជំរុញដល់កម្មករកម្មការិនី និងនិយោជក ចាត់ទុករោងចក្រជាឆ្នាំងបាយរួម និងជាផ្ទះទីពីរ
2026/05/09 02:03:02 pm
​អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញក្នុងពិធីប្រគល់-ទទួលថវិកា ៥០០,០០០ ដុល្លារ ពីក្រុមហ៊ុន ជីប ម៉ុង ដើម្បីសាងសង់ផ្ទះចំនួន ១០០ខ្នងជូនអតីតយុទ្ធជន និងនិវត្តជន
2026/05/09 01:53:12 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/05/07 07:38:06 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/05/06 11:58:10 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/05/08 05:46:07 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/05/09 03:52:53 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am