ផ្លូវដែកចាប់ផ្តើមបើកឲ្យដំណើរឡើងវិញ ក្រោយផ្អាករយៈពេលជាងមួយឆ្នាំដោយសារវិបត្តិកូវីដ

2022/04/12 05:45:56 pm        3.2 K

ភ្នំពេញ៖ បន្ទាប់ពីផ្អាកដំណើរការមួយរយៈពេល នៅថ្ងៃទី១២ មេសា ឆ្នាំ២០២២នេះ ស្ថានីយរថភ្លើង Royal Railway Cambodia បានបើកឲ្យដំណើរការឡើងវិញ ដើម្បីបម្រើឲ្យការដឹកជញ្ជូនអ្នកដំណើរ ពីក្រុងភ្នំពេញ ទៅកាន់ខេត្តចំនួន៦ រួមមាន៖ ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង កំពត កែប និងខេត្តព្រះសីហនុ។

ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កញ្ញា សក់ វណ្ណនី អ្នកគ្រប់គ្រងខ្សែអ្នកដំណើរ នៃ Royal Railway បានឲ្យដឹងថា ការបើកឲ្យដំណើរការផ្លូវដែក​ឡើងវិញ​នាពេលនេះ ​ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាដើម្បីអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរដែលនឹងឈានមកដល់នាពេលខាងមុខ។

កញ្ញា បានឲ្យដឹងទៀតថា ​មកដល់ពេលនេះ​ មានប្រជាពលរដ្ឋជាច្រើន ​កក់សំបុត្រទុកជាបន្តបន្ទាប់ ដើម្បីចាក​ចេញ​ទៅបណ្តាខេត្តនានា​ ដើម្បីធ្វើដំណើរកម្សាន្ត និងទៅស្រុកកំណើតជាដើម។

កញ្ញា បានឲ្យដឹងទៀតថា ​ការបើកឲ្យដំណើរការឡើងវិញ​ក្នុងពេលនេះ ការចេញដំណើរ​ទៅកាន់​ខេត្តទាំង៦ ​មានតែមួយជើងប៉ុណ្ណោះក្នុងពេលព្រឹក ​គឺម៉ោង៦កន្លះ សម្រាប់ការចេញដំណើរ​ទៅ​កាន់ខេត្តតាកែវ ពោធិ៍សាត់ បាត់ដំបង និង៧ព្រឹក ទៅកាន់ កំពត កែប និងព្រះសីហនុ។

ទាក់ទងនឹងតម្លៃសំបុត្រ​ អ្នកគ្រប់គ្រងរូបនេះ ​បានលើកឡើងថា​ មិនមានការតម្លើងថ្លៃទេ ទោះបីជា​ក្នុងឱកាសបុណ្យទានឬថ្ងៃចុងសប្តាហ៍ក៏ដោយ ​ដោយពីភ្នំពេញទៅកាន់ខេត្តតាកែវ​ តម្លៃសំបុត្រ ២ម៉ឺន ៤ពាន់រៀល ឬ ៦ដុល្លារ, ពោធិ៍សាត់ ២ម៉ឺន ៨ពាន់រៀល ឬ ៧ដុល្លារ, ​បាត់ដំបង ៣ម៉ឺន ២ពាន់រៀល ​ឬ៨ដុល្លារ, កំពត និងកែប​តម្លែដូចគ្នា​ គឺ ៣ម៉ឺន​ ៦ពាន់រៀល ឬ៩ដុល្លារ និង​ខេត្តព្រះសីហនុតម្លៃ ៤ម៉ឺនរៀល ឬ ១០ដុល្លារ សម្រាប់​មនុស្សម្នាក់ៗ៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        170
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        109
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm