គ្រូពេទ្យគ្មានព្រំដែន៖ អ៊ីស្រាអែលបាន «ធ្វើឲ្យមានវិបត្តិកង្វះអាហារូបត្ថម្ភ» នៅតំបន់ហ្កាហ្សា

2026/05/07 10:56:50 pm        60

អង្គការគ្រូពេទ្យគ្មានព្រំដែន នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ បានចោទប្រកាន់អ៊ីស្រាអែលថា បានរឹតបន្តឹងដោយចេតនា ចំពោះចំណីអាហារ និងជំនួយ នៅក្នុងតំបន់ហ្កាហ្សា ដោយបង្កើតឲ្យមាន «វិបត្តិកង្វះអាហារូបត្ថម្ភ» ដែលផ្ដល់ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាពិសេសទៅលើទារក និងស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន។

របាយការណ៍របស់អង្គការនេះ ក៏បានពិនិត្យមើលផងដែរលើអ្វីដែលខ្លួនលើកឡើងថា ជាគ្រោះថ្នាក់ដែលបង្កឡើងដោយអង្គការឯកជនគាំទ្រដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ដែលបង្កើតឡើងក្នុងឆ្នាំ២០២៥ ដើម្បីជំនួសការចែកចាយជំនួយរបស់អង្គការសហប្រជាជាតិ (UN) នៅក្នុងតំបន់ហ្កាហ្សា។

អង្គការផ្នែកវេជ្ជសាស្ត្រមួយនេះ ដែលត្រូវបានគេស្គាល់ដោយអក្សរកាត់ជាភាសាបារាំង MSF ផ្អែកលើការវិភាគស្ថានភាពរបស់ខ្លួន រវាងចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៦ នៅតាមមណ្ឌលសុខភាពចំនួន ៤ ដែលខ្លួនគាំទ្រនៅក្នុងតំបន់ហ្កាហ្សា។

អង្គការនេះ បានឲ្យដឹងទៀតថា ការវិភាគនោះបានបង្ហាញពីកម្រិតខ្ពស់នៃការកើតមិនគ្រប់ខែ និងអត្រាមរណភាព ក្នុងចំណោមទារកដែលសម្រាលពីម្តាយដែលខ្វះអាហារូបត្ថម្ភ និងការកើនឡើងនូវការរលូត។ អង្គការ MSF បានភ្ជាប់លទ្ធផលទាំងនេះជាមួយនឹងការបិទខ្ទប់ទំនិញសំខាន់ៗដោយអ៊ីស្រាអែល និងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក្នុងនោះមានរួមទាំងមណ្ឌលសុខភាពផងដែរ។

អង្គការសប្បុរសធម៌នេះបានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «ភាពអសន្តិសុខ ការបម្លាស់ទីលំនៅ ការរឹតបន្តឹងលើជំនួយ ហើយការទទួលបានអាហារ និងការថែទាំសុខភាពមិនគ្រប់គ្រាន់ បានបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់សុខភាពមាតា និងទារកទើបនឹងកើត»។

ស្ថាប័ននេះបានព្រមានថា ស្ថានភាពនៅតែ «ផុយស្រួយខ្លាំង» ទោះបីជាមានបទឈប់បាញ់ ចាប់តាំងពីខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីមានជម្លោះដ៏បំផ្លិចបំផ្លាញអស់រយៈពេល ២ឆ្នាំ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        34
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm