អាជ្ញាធរផ្លូវការ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា អ្នកទោសអាហ្វហ្គានីស្ថានយ៉ាងហោចណាស់ ៤៩១ នាក់ និងជនភៀសខ្លួន ៤.៧៧២នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសប៉ាគីស្ថានដែលនៅជិតខាង។ ក្រសួងជនភៀសខ្លួននិងមានតុភូមិនិវត្តន៍ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អ្នកជាប់ឃុំ ដែលត្រូវបានឃុំខ្លួនពីបទចោទប្រកាន់ផ្សេងៗនៅក្នុងពន្ធនាគារនៅទូទាំងប្រទេសប៉ាគីស្ថាន បានវិលត្រឡប់ទៅប្រទេសវិញតាមច្រកព្រំដែន Spin Boldak នៅភាគខាងត្បូងខេត្ត Kandahar និងច្រក Torkham នៅភាគខាងកើតខេត្ត Nangarhar។

ទន្ទឹមនឹងនេះ ជនភៀសខ្លួនអាហ្វហ្គានីស្ថានចំនួន ៤.៧៧២ នាក់ បានវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញពីប្រទេសប៉ាគីស្ថានក្នុងពេលតែមួយថ្ងៃកាលពីថ្ងៃពុធ នេះបើយោងតាមរបាយការណ៍របស់ឧត្តមស្នងការទទួលបន្ទុកដោះស្រាយបញ្ហាជនភៀសខ្លួនរបស់ប្រទេស។ នៅពេលទៅដល់ ជនមាតុភូមិនិវត្តន៍ និងអ្នកជាប់ឃុំ បានទទួលជំនួយមនុស្សធម៌ភ្លាមៗ មុនពេលត្រូវបានដឹកជញ្ជូនទៅកាន់ខេត្តកំណើតរបស់ពួកគេរៀងៗខ្លួន ដើម្បីទទួលបានការគាំទ្រសម្រាប់ការធ្វើសមាហរណកម្មជាថ្មី។
ជនភៀសខ្លួនអាហ្វហ្គានីស្ថានជិត ៣ លាននាក់ តាមសចក្តីរាយការណ៍ថា បានវិលត្រឡប់ទៅប្រទេសវិញពីប្រទេសអ៊ីរ៉ង់ និងប៉ាគីស្ថាន ដែលនៅជិតខាង ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ ហើយប្រទេសទាំងពីរបានស្នើសុំឱ្យជនបរទេសដែលគ្មានឯកសារ បញ្ចប់ការស្នាក់នៅដោយខុសច្បាប់ និងវិលត្រឡប់ទៅប្រទេសវិញ។
