អតីតរដ្ឋមន្ត្រីការពារជាតិចិន ២រូប ត្រូវបានកាត់ទោសប្រហារជីវិតដោយមានការបន្ថយទោស ពាក់ព័ន្ធអំពើពុករលួយ

2026/05/08 01:42:48 am        67

នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ អតីតរដ្ឋមន្ត្រីការពារជាតិចិន ២រូប គឺលោក Wei Fenghe និងលោក Li Shangfu ត្រូវបានកាត់ទោសប្រហារជីវិតដោយមានការបន្ថយទោសរយៈពេល ២ឆ្នាំ ពាក់ព័ន្ធនឹងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ។

ការកាត់ទោស ចំពោះអ្នកទាំង២ ត្រូវបានប្រកាសដោយឡែកពីគ្នា ដោយតុលាការយោធាចិន។ ទាំងលោក Wei និងលោក Li ក៏ជាអតីតសមាជិកនៃគណៈកម្មការយោធាមជ្ឈិម និងអតីតក្រុមប្រឹក្សារដ្ឋផងដែរ។

យោងតាមសេចក្តីសម្រេចរបស់តុលាការ បានឲ្យដឹងថា លោក Wei ត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ ជុំវិញការទទួលសំណូក ហើយលោក Li ត្រូវបានកាត់ទោសពីបទល្មើសព្រហ្មទណ្ឌ ជុំវិញទទួលសំណូក និងផ្តល់សំណូក។ ពួកលោកក៏ត្រូវបានដកហូតសិទ្ធិនយោបាយអស់មួយជីវិតផងដែរ ហើយទ្រព្យសម្បត្តិផ្ទាល់ខ្លួនទាំងអស់របស់ពួកលោក នឹងត្រូវបានរឹបអូស។

សេចក្តីសម្រេចរបស់តុលាការ បានបញ្ជាក់ថា ការសម្រាលទោស ឬការលើកលែងទោសបន្ថែមទៀត នឹងមិនត្រូវបានអនុញ្ញាតទេ បន្ទាប់ពីទោសរបស់ពួកលោក ត្រូវបានប្តូរទៅជាការជាប់ពន្ធនាគារអស់មួយជីវិត ស្របតាមច្បាប់ នៅពេលដែលរយៈពេលបន្ថយទោស ២ឆ្នាំផុតកំណត់៕


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        45
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        75
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm