អាស៊ាន​ឯកភាព​លើ​ការ​ប្ដូរ​ឈ្មោះ​តេ​ក្វាន់​ដូ ITF មក​ជា “​កីឡា​យុទ្ធ​គុន​កូរ៉េ​” ក្នុង​ស៊ី​ហ្គេម​នៅ​កម្ពុជា​

2022/04/12 06:58:19 pm        155

​តេ​ក្វាន់​ដូ៖ បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍បាន​ឯកភាព និង​គាំទ្រ​ការប្ដូរឈ្មោះ​កីឡា​តេ​ក្វាន់​ដូ​កូរ៉េខាងជើង ឬ International Taekwondo Federation - ITF មកជា “​កីឡា​យុទ្ធ​គុន​កូរ៉េ​” វិញសម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​នេះ​បើតាម​ការបញ្ជាក់​របស់​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅ​ខេត្តសៀមរាបកាលពី​ចុង​សប្ដាហ៍​កន្លងទៅ។​ ​ឯកឧត្តម វ៉ា​ត់ ចំរើន មានប្រសាសន៍ថា សម្រាប់​ស៊ី​ហ្គេមឆ្នាំ​២០២៣ កីឡា​តេ​ក្វាន់​ដូ ITF ត្រូវបាន​អង្គប្រជុំ​ឯកភាព និង​គាំទ្រ​ការប្ដូរឈ្មោះ​មកជា “​កី​ឡ​យុទ្ធ​គុន​កូរ៉េ ឬ Martial Art Korea” វិញដើម្បី​ចៀសវាង​ជាន់​ឈ្មោះ​តេ​ក្វាន់​ដូ​ដូចគ្នាជាមួយ​តេ​ក្វាន់​ដូ​កូរ៉េខាងត្បូង ឬ World Taekwondo Federation-WTF។ ​ការគូសបញ្ជាក់​របស់​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​នេះ បន្ទាប់ពី​កម្ពុជាបានកំណត់​ប្រភេទ​កីឡា​តេ​ក្វាន់​ដូ​ទាំងពីរក្នុងចំណោម​កីឡា ៣៩​ប្រភេទដែល​ត្រូវ​បានអនុម័ត​ដាក់​ក្នុង​កម្មវិធី​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ជា​ផ្លូវការ តាមរយៈ​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍លើកដំបូង​នៅ​កម្ពុជាកាលពី​ថ្មីៗ។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍បានធ្វើ​ឡើង ៣​ថ្ងៃពីថ្ងៃ​ទី​០៨ ដល់​ថ្ងៃទី​១០ ខែមេសា និង​បញ្ចប់​ដោយ​ជោគជ័យដោយ​ប្រតិភូ​ចូលរួម​ទាំងអស់ បាន​សម្ដែង​ការពេញចិត្តចំពោះ​ការរៀបចំ និង​ទទួល​បដិសណ្ឋារកិច្ចរ​បស់​កម្ពុជា ពិសេស​ការត្រៀមខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រនា​ឆ្នាំ​២០២៣ ក្រោម​ការរៀបចំ​នយោបាយ​ដឹកនាំ​បានល្អ និង​គោរព​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា។ លើសពីនេះ ប្រតិភូ​ទាំងអស់ក៏បាន​កោត​ស្ញើប​ស្ញែងចំពោះ​ការរៀបចំ និង​អភិវឌ្ឍន៍​ផ្លូវ​ថ្មី​នៅ​ក្រុង​សៀមរាប និង​តំបន់​អង្គរ​ថែម​ទៀតផង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        129
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១ម៉ឺននាក់ បានជម្លៀសខ្លួនក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅប្រទេសបារាំង

2026/07/24 08:07:56 pm
​អូស្រ្តាលីនឹងជំរុញក្រុមមន្រ្តីពាណិជ្ជកម្មសហរដ្ឋអាមេរិក ឲ្យដកចេញពន្ធទាំងអស់
2026/07/24 08:07:29 pm
​យោធាអាមេរិកអះអាងថា ពួកគេបានបញ្ចប់ការវាយប្រហារពេលយប់ថ្ងៃទី ១៣ជាប់ៗគ្នារបស់ខ្លួនលើគោលដៅយោធាអ៊ីរ៉ង់
2026/07/24 08:06:55 pm
​ប្រធានាធិបតីបង់ក្លាដែស លោក​ Shahabuddin លាលែងពីតំណែង មុន ២ឆ្នាំនៃ​អាណត្តិ​របស់លោក
2026/07/24 08:05:39 pm
​គ្រួសារកាន់ទុក្ខនៅជំរំបង់ក្លាដែស ស្របពេលមនុស្ស ៥០០នាក់ សង្ស័យថា ស្លាប់ក្នុងគ្រោះមហន្តរាយលិចទូកនៅមីយ៉ាន់ម៉ា
2026/07/24 08:05:11 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm