លោក Rubio ទៅដល់បុរីវ៉ាទីកង់ ដើម្បីចូលគាល់សម្តេច ប៉ាប Leo XIV

2026/05/08 01:56:34 am        38

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានធ្វើដំណើរទៅដល់បុរីវ៉ាទីកង់ហើយ នៅថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ មុនមានកិច្ចប្រជុំ នៅបុរីវ៉ាទីកង់ និងជំនួបជាមួយមន្ត្រីអ៊ីតាលី។

យន្ដហោះរបស់លោក Rubio បានចុះចតនៅអាកាសយានដ្ឋាន Ciampino ក្រោមការរឹតបន្តឹងសន្តិសុខយ៉ាងតឹងរ៉ឹង មុនពេលធ្វើដំណើរទៅកាន់បុរីវ៉ាទីកង់។ នេះបើយោងតាមសារព័ត៌មាន ANSA។

ដោយមានអមដំណើរដោយឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំបុរីវ៉ាទីកង់ លោក Brian Burch លោក Rubio ត្រូវបានស្វាគមន៍នៅបុរីវ៉ាទីកង់ដោយមន្ត្រីវិហារកាតូលិក គឺបព្វជិត Petar Rajic ដែលជាអភិបាលនៃគ្រួសារសម្តេច ប៉ាប មុនពេលចូលទៅក្នុងវិមាន Apostolic ដើម្បីគាល់សម្តេច ប៉ាប Leo XIV (ប៉ាប ឡេអូ ទី១៤)។

កិច្ចប្រជុំបិទទ្វារ រវាងសម្តេច ប៉ាប និងលោក Rubio ត្រូវបានគេរំពឹងថា នឹងមានរយៈពេលប្រហែលកន្លះម៉ោង។ ហើយបន្ទាប់មក លោក Rubio នឹងជួបជាមួយមន្ត្រីការទូតជាន់ខ្ពស់របស់បុរីវ៉ាទីកង់ គឺបព្វជិតសញ្ជាតិអ៊ីតាលី Pietro Parolin។

លោក Rubio ក៏ត្រូវបានគេរំពឹងថា នឹងមានកិច្ចពិភាក្សា នៅថ្ងៃសុក្រ នៅឯ Palazzo Chigi ដែលជាការិយាល័យរបស់ លោកស្រីនាយករដ្ឋមន្ត្រីអ៊ីតាលី Giorgia Meloni។ ដំណើរទស្សនកិច្ចនេះកើតឡើងចំពេលមានកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដែលកំពុងបន្តមាន ពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អឺរ៉ុប និងបុរីវ៉ាទីកង់ ជុំវិញបញ្ហាសន្តិសុខអន្តរជាតិ និងភូមិសាស្ត្រនយោបាយ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        67
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        58
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        52

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm