មេដឹកនាំប្រេស៊ីលទៅជួបលោក Trump ដើម្បីស្វែងរកការរួចផុតពីពន្ធពាណិជ្ជកម្មថ្មីរបស់អាមេរិក

2026/05/08 02:21:13 am        31


បុគ្គល ៣នាក់ដែលស្និទ្ធនឹងប្រធានាធិបតីប្រេស៊ីលបានប្រាប់សារព័ត៌មាន Reuters ថា មេដឹកនាំប្រេស៊ីល លោក Luiz Inacio Lula da Silva ទៅទស្សនកិច្ចនៅសេតវិមាន នាថ្ងៃព្រហស្បតិ៍ (ទី៧ ខែឧសភា ឆ្នាំ២០២៦) នេះ ដោយមានគោលបំណង ដើម្បីធ្វើឲ្យមានភាពរស់រវើកឡើងវិញនូវអ្វីដែលប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីឆ្នាំមុន បានហៅថា «ការត្រូវរ៉ូវគ្នាដ៏ល្អឥតខ្ចោះ» រួចផុតពីអត្រាពន្ធថ្មី និងបង្ហាញពីឆន្ទៈ ក្នុងការចរចាកិច្ចព្រមព្រៀង ស្ដីពីរ៉ែសំខាន់ៗ និងបញ្ហាឧក្រិដ្ឋកម្មធំៗ។

មន្ត្រីប្រេស៊ីលម្នាក់ដែលពាក់ព័ន្ធនឹងការរៀបចំកិច្ចប្រជុំនេះ បានប្រាប់សារព័ត៌មាន Reuters ថា៖ «យើងមិនដឹងថា ដំណើរទស្សនកិច្ចនេះ នឹងជួយអ្វីបានដែរ ឬអត់នោះទេ។ ប៉ុន្តែវាគ្រាន់បើជាងយើងមិនបានធ្វើអ្វីសោះ»។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន លោក Trump បានផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់ផលិតផលប្រេស៊ីល ដោយការដាក់អត្រាពន្ធ ៥០ភាគរយ ដែលជាកម្រិតពន្ធខ្ពស់បំផុតជាងគេដែលសហរដ្ឋអាមេរិកបានដាក់ លើការនាំចូល ដោយចោទប្រកាន់ប្រទេសនេះថា បានជំរុញយុទ្ធនាការធ្វើទុកបុកម្នេញខាងនយោបាយ ប្រឆាំងនឹងអតីតប្រធានាធិបតីស្តាំនិយមជ្រុល លោក Jair Bolsonaro ដែលក្រោយមកត្រូវបានកាត់ទោសពីបទប៉ុនប៉ងផ្តួលរំលំលទ្ធិប្រជាធិបតេយ្យ។

ក្រោយមក លោក Trump បានដកពន្ធភាគច្រើន ក្នុងនោះរួមទាំងសាច់គោ និងកាហ្វេរបស់ប្រេស៊ីល យ៉ាងហោចណាស់មួយផ្នែក ដើម្បីជួយទម្លាក់តម្លៃគ្រឿងទេសរបស់សហរដ្ឋអាមេរិកដែលកំពុងកើនឡើង។ កាលពីខែកុម្ភៈ តុលាការកំពូលសហរដ្ឋអាមេរិក បានសម្រេចលុបចោលវិធានការពន្ធគយសកលដែលលោកបានដាក់ក្រោមច្បាប់គ្រាអាសន្នជាតិ ដោយដកចេញនូវកាតព្វកិច្ចពន្ធជាច្រើនដែលនៅសល់។

ផលិតផលប្រេស៊ីលនៅតែប្រឈមជាមួយអត្រាពន្ធបន្ថែម ១០ភាគរយ ដែលត្រូវផុតកំណត់នៅខែកក្កដា។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រេស៊ីលបានឃើញសញ្ញាថា ការនាំចេញរបស់ខ្លួនអាចនឹងត្រូវរងផលប៉ះពាល់ដោយសារពន្ធថ្មីដែលទាក់ទងនឹងការស៊ើបអង្កេតមាត្រា៣០១ ពាក់ព័ន្ធនឹងការអនុវត្តពាណិជ្ជកម្មអយុត្តិធម៌៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        9
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        50
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        53

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី

2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm