បារាំង៖ នាវាផ្ទុកយន្តហោះចម្បាំងធ្វើដំណើរទៅជិតច្រកសមុទ្រ Hormuz សម្រាប់បេសកកម្មដ៏មានសក្តានុពល

2026/05/08 02:21:39 am        22

 រដ្ឋមន្រ្តីការបរទេសបារាំងលោក Jean-Noel Barrot និយាយថា នាវាផ្ទុកយន្តហោះចម្បាំងបារាំង ដែលត្រូវបានបញ្ជូនទៅជិតច្រកសមុទ្រ Hormuz គឺដើម្បីរួមចំណែកលទ្ធភាពនៃបេសកកម្មការពារជាតិ ក្នុងពេលដ៏ខ្លីខាងមុខនេះ ពេលដែលភាពស្ងប់ស្ងាត់ត្រូវបានស្តាឡើងវិញហើយនោះ ។

 គួរឲ្យដឹងថា បារាំងបានបញ្ជូននាវាផ្ទុកយន្តហោះចម្បាំង Charles de Gaulle និងក្រុមវាយប្រហារទៅកាន់សមុទ្រក្រហម កាលពីថ្ងៃពុធ ដែលជាផ្នែកមួយនៃផែនការសម្រាប់បេកកម្មដ៏មានសក្តានុពល ដើម្បីធានាសុវត្ថិភាពច្រកសមុទ្រ ។

 ការបាញ់ប្រហារថ្មីកាលពីថ្ងៃចន្ទ គូសបញ្ជាក់ពីហានិភ័យ ពេលដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប្រឹងប្រែងគ្រប់គ្រងច្រកសមុទ្រដ៏តូចចង្អៀតមួយនេះ ដែលជាសរសៃឈាមដ៏ចាំបាច់មួយសម្រាប់ថាមពលនិងពាណិជ្ជកម្មសកល ធ្វើឲ្យរង្គោះរង្គើរដល់បទឈប់បាញ់ដ៏ផុយស្រួយរយៈពេល ៤សប្តាហ៍ និងពង្រឹងការបិទផ្លូវសមុទ្ររបស់គូប្រជែង ។

 បារាំង និងអង់គ្លេស បាននឹងកំពុងធ្វើការលើសំណើអស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលមានគោលបំណងដាក់ចេញគ្រឹះសម្រាប់ការឆ្លងកាត់ដោយសុវត្ថិភាពតាមច្រកសមុទ្រ Hormuz ពេលដែលស្ថានភាពមានស្ថិរភាពឡើងវិញ ឬជម្លោះត្រូវបានដោះស្រាយហើយនោះ ។

 កងទ័ពបារាំងនិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នាវាផ្ទុកយន្តហោះ Charles de Gaulle ដែលអមដំណើរដោយនាវាចម្បាំងអ៊ីតាលី និងហូឡង់ ស្ថិតនៅតាមផ្លូវទៅកាន់តំបន់ភាគខាងត្បូងសមុទ្រក្រហម ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        46
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        46
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា

2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm