អង្គការ WHO អំពាវនាវឲ្យអាហ្វ្រិកវិនិយោគបន្ថែមទៀតលើកម្លាំងការងារសុខភាព

2026/05/08 02:28:15 am        16

 អង្គការសុខភាពពិភពលោក(WHO) បានអំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតលើកម្លាំងការងារសុខភាពនៅអាហ្រ្វិក ក្រោយករណីឆ្លងវីរុស Hanta ត្រូវបានរាយការណ៍ថាកើតមាននៅលើនាវាកម្សាន្តដែលធ្វើដំណើរចេញពីអាមេរិកខាងត្បូង ទៅកាន់អាហ្វ្រិកខាងលិច ។

 នាវាកម្សាន្តមួយគ្រឿង បានចាកចេញពីប្រទេសអាហ្សង់ទីន ឆ្ពោះទៅកាន់ប្រទេសកោះកាប់វើដ ជាទីដែលការរីករាលដាលឆ្លងវីរុស Hanta កើតឡើង ។

 នាវាកម្សាន្តប្រណីតមួយគ្រឿងនេះដែលបានបោះយុថ្កានៅជិតតំបន់ឆ្នេរកាប់វើដ ចាប់តាំងពីថ្ងៃអាទិត្យមកម្ល៉េះនោះ បានចាកចេញទៅកាន់ប្រជុំកោះ Canary របស់អេស្ប៉ាញ កាលពីថ្ងៃពុធ ។

 ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Accra ប្រទេសហ្គាណា លោកវេជ្ជបណ្ឌិត Mohamed Janabi គឺជាប្រធានប្រចំាតំបន់អាហ្វ្រិករបស់អង្គការ WHOនិយាយថា អាហ្វ្រិករងផលប៉ះពាល់ដោយផ្ទាល់ ក្នុងនោះ ករណីធ្ងន់ធ្ងរ ត្រូវបានព្យាបាលក្នុងបន្ទប់សង្រ្គោះបន្ទាន់នៅអាហ្វ្រិកខាងត្បូង ។

 លោកថា ស្ថានភាពបែបនេះ គូសបញ្ជាក់ពីតម្រូវការសម្រាប់ការឆ្លើយតបសកល និងប្រព័ន្ធសុខភាពខ្លាំងជាងមុន ។

 អង្គការ WHO និយាយថា ក្រុមសង្គ្រោះបន្ទាន់ បានជម្លៀសមនុស្ស ៣នាក់ មានសមាជិកនាវិកធ្លាក់ខ្លួនឈឺ ២នាក់ និងមនុស្សម្នាក់ផ្សេងទៀតដែលបានប៉ះពាល់ជាមួយករណីដែលត្រូវបានបញ្ជាក់ ចេញពីនាវា ដែលបានចាកចេញពីកំពង់ផែនៅជិតប្រទេសកោះកាប់វើដ ហើយក្រោយមក អ្នកដែលត្រូវបានជម្លៀសទាំង ៣នាក់ បានឡើងជិះយន្តហោះនៅអាកាសយានដ្ឋានកាប់វើដ ។

 មន្ត្រីសុខភាព បាននិយាយសម្រាលពីការព្រួយបារម្ភនៃការផ្ទុះឡើងជាសកលកាន់តែខ្លាំងរបស់វីរុសមួយនេះថា វាមិនសូវឆ្លងដូចជាជំងឺ COVID នោះទេ វាមិនដូចជំងឺរាតត្បាត COVID-19 នោះទេ ពីព្រោះថា ហានិភ័យរីករាលដាល់ឆ្លងទូទាំងពិភពលោក នៅមានកម្រិតទាបនៅឡើយ ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        9
នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm        9
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm        16

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm