UN អំពាវនាវឲ្យការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ខណៈអ៊ីស្រាអែលវាយប្រហារលីបង់

2026/05/08 02:28:59 am        25

 អង្គការសហប្រជាជាតិ(UN) បានអំពាវនាវឲ្យមានការការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្របពេលដែលការវាយប្រហារ និងការបញ្ជាឲ្យជម្លៀសខ្លួនរបស់អ៊ីស្រាអែល ធ្វើឲ្យប៉ះពាល់តំបន់ជាច្រើននៅប្រទេសលីបង់ ។

 អ្នកនាំពាក្យ UN លោក Stephane Dujarric និយាយថា UN មានការព្រួយបារម្ភជាខ្លាំងចំពោះការបញ្ជាឲ្យជម្លៀសខ្លួន ហើយនិងការវាយប្រហារតាមច្រកអាកាសលើទីក្រុងជាច្រើនរបស់លីបង់ រួមទាំងទីក្រុង Nabatieh, Bekaa, Saida និងទីក្រុង West Bekaa ។

 លោក Dujarric និយាយប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីស្នាក់ការកណ្តាល UNថា ជាថ្មីម្តងទៀត ពួកយើងសូមបញ្ជាក់ថា ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ត្រូវតែគោរព និងត្រូវតែការពារគ្រប់ពេលវេលាទាំងអស់។

 UN បានលើកឡើងផងដែរក្តីបារម្ភចំពោះការវាយប្រហារធ្វើឲ្យប៉ះពាល់ដល់ក្រុមការងារសុខភាព និងមណ្ឌលសុខភាពនៅលីបង់ ។ 

 ទីភ្នាក់ងារមនុស្សធម៌ និយាយថា ក្រុមសង្រ្គោះបន្ទាន់ និងសេវាកម្មសុខភាព កំពុងស្ថិតក្រោមសម្ពាធ ស្របពេលដែលអំពើហិង្សានៅតែបន្ត ធ្វើឲ្យស្ថានភាពមនុស្សធម៌កាន់តែធ្ងន់ធ្ងរខ្លាំង សម្រាប់ពលរដ្ឋដែលបានជម្លៀសខ្លួនរួចទៅហើយដោយសារជម្លោះ ។

 គួរឲ្យដឹងថា កាលពីថ្ងៃពុធម្សិលមិញ អ៊ីស្រាអែល បានវាយប្រហារទីក្រុងបេរូតជាលើកដំបូងចាប់តាំងពីបានយល់ព្រមលើបទឈប់បាញ់ជាមួយក្រុមហេសបូឡាកាលពីខែមុន ដោយអ៊ីស្រាអែល និយាយថា ខ្លួនបានដាក់គោលដៅលើទីបញ្ជាការកងកម្លាំង Radwanរបស់ក្រុមសកម្មប្រយុទ្ធនេះ ក្នុងតំបន់ជាយក្រុងភាគខាងត្បូង និងបានបណ្ដាលឲ្យមនុស្សមួយចំនួនស្លាប់ ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        18
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        29
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        34

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm