នគរបាលនិយាយថា មនុស្សយ៉ាងហោច ៦នាក់ កំពុងបាត់ខ្លួន ក្រោយទូកមួយគ្រឿង បានលិចនៅក្នុងទន្លេ Yamuna ស្ថិតក្នុងទីក្រុងភាគខាងជើង Hamirpur ប្រទេសឥណ្ឌា កាលពីយប់ថ្ងៃពុធ ។
លោក Rajesh Yash គឺជាអធិការរងនគរបាលស្រុក Banda និយាយថា មនុស្ស ៣នាក់ អាចហែលទៅកាន់ទីសុវត្ថិភាពបាន ។
លោកបន្តថា ពួកយើងបានទៅដល់ទីតាំងកើតហេតុ ពេលដែលពួកយើងទទួលបានដំណឹងពីហេតុការណ៍លិចទូក ។ មនុស្ស ៩នាក់ បាននៅលើទូកមួយគ្រឿងនេះ ខណៈមនុស្ស ៣នាក់ អាចហែលដល់គោកបាន ប៉ុន្តែមនុស្ស ៦នាក់ផ្សេងទៀត កំពុងបាត់ខ្លួន ។
សូមបញ្ជាក់ថា ឧបទ្ទេវហេតុលិចទូកនេះ បានកើតមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយមនុស្ស ៦នាក់ បានស្លាប់ បន្ទាប់ពីទូកទេសចរណ៍មួយគ្រឿង បានលិចនៅក្នុងទន្លេនៅរដ្ឋភាគកណ្តាល Madhya Pradesh របស់ប្រទេសឥណ្ឌា ៕