អេស្ប៉ាញកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តការណ៍សូរ្យគ្រាសដ៏កម្រមួយ ធ្វើឲ្យទាក់ទាញ់ភ្ញៀវរាប់លាននាក់មកពីគ្រប់ទិសទី និងធ្វើដំណើរចូលក្នុងតំបន់ស្ងប់ស្ងាត់នៅក្នុងប្រទេសមួយនេះ ។
សូរ្យគ្រាសនៅថ្ងៃទី ១២ ខែសីហា ខាងមុខនេះ ត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរតារាសាស្រ្ត ១០លាននាក់ ដែលភាគច្រើននៃពួកគេនឹងត្រូវធ្វើដំណើរទៅកាន់តំបន់ជនបទនៅភាគពាយ័ព្យ និងភាគកណ្តាលប្រទេសអេស្ប៉ាញ ដែលស្ថិតនៅតាមគន្លងផ្លូវរបស់សូរ្យគ្រាស ។
ក្រុមអ្នកវិទ្យាសាស្រ្ត និងក្រុមអ្នកចូលចិត្តតារាសាស្រ្ត និយាយថា បទពិសោធន៍បែបនេះ មិនអាចបំភ្លេចបាននោះទេ ។ ពួកគេថា ធម្មជាតិឈានដល់ចំណុចឈប់ អំឡុងដំណាក់កាលពេញរបស់សូរ្យគ្រាស វាពិតជាអស្ចារ្យខ្លាំងណាស់ ។
ភ្ញៀវប្រហែល ៣ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរទៅកាន់តំបន់អង្កេតផ្ទៃមេឃ Galactica ស្ថិតក្នុងទីក្រុង Arcos de las Salinas ខណៈសណ្ឋាគារ និងផ្ទះសំណាក់ ត្រៀមខ្លួនសម្រាប់លំហូរភ្ញៀវអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ៕