ក្រសួងការបរទេសចិននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃព្រហស្បតិ៍នេះថា ចិនបង្ហាញក្តីបារម្ភជាខ្លាំងចំពោះការវាយប្រហារលើអារ៉ាប់រួម ហើយនិងធ្វើការជំទាស់ដាច់ណាត់រាល់សកម្មភាពណាមួយដែលធ្វើឲ្យភាពតានតឹងក្នុងតំបន់កើនឡើង ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយប្រាប់ក្រុមអ្នកសារព័ត៌មានថា អាទិភាពបន្ទាន់នាពេលនេះ គឺបទឈប់បាញ់គ្រប់ជ្រុងជ្រោយ ដើម្បីការពារជម្លោះពីការរីករាលដាលបន្ថែមទៀត ។
ក្រសួងការពារជាតិអារ៉ាប់រួមនិយាយកាលពីថ្ងៃអង្គារថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានទប់ទល់ការវាយប្រហារមីស៊ីល និងយានដ្រូនពីអ៊ីរ៉ង់ បើទោះបីជាមេបញ្ជាការយោធាចម្រុះអ៊ីរ៉ង់ និយាយថា កងកម្លាំងរបស់ខ្លួនពុំបានចុះប្រតិបត្តិការមីស៊ីល ឬយានដ្រូនណាមួយលើអារ៉ាប់រួមក៏ដោយ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ។
អ្នកនាំពាក្យទីបញ្ជាការយោធា Khatam al-Anbiya របស់អ៊ីរ៉ង់ បានព្រមានពីការឆ្លើយតបកម្ទេច បើសិនជាមានសកម្មភាពណាមួយធ្វើឡើងពីអារ៉ាប់រួមលើអ៊ីរ៉ង់ ។
អារ៉ាប់រួម រាយការណ៍ពីការរងការវាយប្រហារនៅថ្ងៃទី ២ជាប់ៗគ្នា ក្រោយស្ងប់ស្ងាត់អស់រយៈពេល ៤សប្តាហ៍ ចាប់តាំងពីសហរដ្ឋអាមេរិក ប្រកាសបទឈប់បាញ់ជាមួយទីក្រុងតេអេរ៉ង់ ៕