ប្រភព និងក្រុមមន្រ្តីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងបណ្តោះអាសន្នមានដែនកំណត់ ដើម្បីបញ្ឈប់សង្រ្គាមរបស់ពួកគេ ជាមួយនឹងក្របខណ្ឌស្នើសុំដែលនឹងបញ្ឈប់ការប្រយុទ្ធគ្នា ប៉ុន្តែទុកចោលសិនបញ្ហាចម្រូងចម្រាសបំផុតដែលមិនទាន់ដោះស្រាយ ។
ផែនការលិចចេញនេះ នឹងផ្តោតសំខាន់លើអនុស្សរណៈរយៈពេលខ្លី ជាជាងកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ គូសបញ្ជាក់ពីការបែងចែកដ៏ជ្រៅរវាងភាគីទាំង ២ ហើយកិច្ចព្រមព្រៀងណាមួយនៅតំណាក់កាលនេះ គ្រាន់តែជាជំហានបណ្តោះអាសន្នប៉ុណ្ណោះ ។
ក្តីសង្ឃឹមសូម្បីតែជាកិច្ចព្រមព្រៀងដោយអន្លើរ អាចនឹងនាំឲ្យមានការបើកឡើងវិញច្រកសមុទ្រ Hormuz ដែលបានធ្វើឲ្យទីផ្សាររង្គោះរង្គើររួចទៅហើយ ក្នុងនោះភាគហ៊ុនសកល បានឡើងខ្ពស់ជាប់កំណត់ត្រានៅថ្ងៃព្រហស្បតិ៍ ក៏ដូចជាតម្លៃប្រេងហក់ឡើងខ្ពស់ ។
ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានបន្ធូរបន្ថយការទាមទាររបស់ពួកគេ ដើម្បីដោះស្រាយគ្នា ស្របពេលដែលការខ្វែងគំនិតគ្នានៅមាន ជាពិសេសលើកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ រួមទាំងជោគវាសនាស្តុកសារធាតុអ៊ុយរ៉ានីញ៉ូមចម្រាញ់រូចរបស់ពួកគេ ហើយនិងរយៈពេលយូរប៉ុន្មានដែលទីក្រុងតេអេរ៉ង់ នឹងត្រូវបញ្ឈប់ការងារនុយក្លេអ៊ែររបស់ពួកគេ ។
ប្រភព និងក្រុមមន្រ្តីនិយាយទៀតថា តែផ្ទុយទៅវិញ ពួកគេកំពុងធ្វើការឆ្ពោះទៅរកការរៀបចំបណ្តោះអាសន្នដែលមានគោលដៅការពារការវិលត្រឡប់ទៅរកជម្លោះវិញ ហើយនិងធ្វើឲ្យស្ថិរភាពការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz ៕