EFL ចាប់ផ្តើមស៊ើបអង្កេត Southampton ក្រោមការចោទប្រកានថាបានលួចថតសកម្មភាពហ្វឹកហាត់របស់ Middlesbrough

2026/05/08 06:09:52 pm        149

ស្ថាប័នបាល់ទាត់អង់គ្លេស English Football League (EFL) បានបើកការស៊ើបអង្កេតជាផ្លូវការមួយ ទាក់ទងនឹងការចោទប្រកាន់ថា ក្លិបបាល់ទាត់ Southampton បានលួចថតសកម្មភាពហ្វឹកហាត់របស់ Middlesbrough មុនការប្រកួតវគ្គ Play-off នៃក្របខណ្ឌ Championship។

ការប្រកួតជើងទី១ នៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Play-Off នឹងធ្វើឡើងនៅកីឡដ្ឋាន Riverside Stadium នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ខណៈជើងទី២ នឹងត្រឡប់ទៅប្រកួតនៅកីឡដ្ឋាន St Mary's Stadium នៅថ្ងៃអង្គារសប្តាហ៍ក្រោយ។

តាមការចុះផ្សាយរបស់ BBC Sport បុគ្គលិកផ្នែកវិភាគការប្រកួតរបស់ Southampton ម្នាក់ត្រូវបានគេចាប់បានថាកំពុងថតវីដេអូ និងថតរូបយុទ្ធសាស្ត្រហ្វឹកហាត់របស់ Middlesbrough កាលពីព្រឹកថ្ងៃព្រហស្បតិ៍។ បន្ទាប់ពីត្រូវបានរកឃើញ បុគ្គលនោះត្រូវបានបញ្ជាឱ្យលុបឯកសារទាំងអស់ និងចាកចេញពីតំបន់ភ្លាមៗ ដែលធ្វើឱ្យ Middlesbrough ខឹងសម្បារយ៉ាងខ្លាំង និងបានដាក់ពាក្យបណ្តឹងទៅកាន់ EFL ភ្លាមៗ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ EFL បានបញ្ជាក់ថា EFL បានផ្ញើលិខិតទៅកាន់ Southampton ដើម្បីស្នើសុំការពន្យល់ បន្ទាប់ពីមានបណ្តឹងពី Middlesbrough ទាក់ទងនឹងការថតវីដេអូដោយគ្មានការអនុញ្ញាត មុនការប្រកួត Play-off នៅថ្ងៃសៅរ៍នេះ។

ជុំវិញការចោទប្រកាន់នេះ Southampton មិនទាន់ប្រតិកម្មជាផ្លូវការនៅឡើយទេ។

បទបញ្ជារបស់ EFL កំណត់យ៉ាងច្បាស់ថា គ្មានក្លិបណាមួយអាចសង្កេត ឬព្យាយាមសង្កេតសកម្មភាពហ្វឹកហាត់របស់ក្លិបផ្សេង ក្នុងរយៈពេល ៧២ ម៉ោង មុនការប្រកួតបានឡើយ។

ច្បាប់នេះត្រូវបានដាក់អនុវត្តកាលពី ៧ ឆ្នាំមុន បន្ទាប់ពីក្លិប Leeds United ត្រូវបានពិន័យប្រាក់ ២០ ម៉ឺនផោន ដោយ EFL ពាក់ព័ន្ធនឹងការលួចមើលការហ្វឹកហាត់របស់គូប្រកួត។

នៅឆ្នាំ ២០១៩ បុគ្គលិករបស់ Leeds ម្នាក់ត្រូវបានរកឃើញថា មានអាកប្បកិរិយាគួរឱ្យសង្ស័យនៅខាងក្រៅទីលានហ្វឹកហាត់របស់ Derby County មុនការប្រកួតរវាងក្រុមទាំងពីរ។ ខណៈអ្នកចាត់ការក្រុម Marcelo Bielsa ក៏ធ្លាប់ទទួលស្គាល់ថា លោកបានបញ្ជូនបុគ្គលិកឱ្យទៅសង្កេតការហ្វឹកហាត់របស់គ្រប់ក្រុមដែល Leeds ជួបប្រកួតក្នុងរដូវកាលនោះផងដែរ៕ អត្ថបទ៖នាង សុភាវុធ



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        130
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        141
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm